• ច័ន្ទ ២៩ មេសា ២០២៤ ០៥:១៧ ព្រឹក

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២ខែតុលាកើតឡើង៨លើកស្លាប់និងរបួស១៨នាក់

តាមប្រភពព័ត៌មានពីរបាយការណរបស់អគ្គស្នងការនគរបាលជាតិគិតត្រឹមវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃអាទិត្យទី២ខែតុលាឆ្នាំ២០២២នេះករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបណ្តាលឲ្យមនុស្សស្លាប់៤នាក់(ស្រី១នាក់)របួសធ្ងន់១០នាក់(ស្រី៧នាក់)និងរបួសស្រាល៤នាក់(ស្រី១នាក់)។

តាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណ:នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី២ខែតុលាបានបញ្ជាក់ថាករណីគ្រោះថ្នាក់នេះដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន១៨នាក់កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៨លើក។

ជាមួយគ្នានេះនាយកដ្ឋានក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាឲ្យគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយការគ្រោះថ្នាក់និងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ