• ច័ន្ទ ២៩ មេសា ២០២៤ ០២:៥៣ ព្រឹក

លោកវេងសាខុនបានដឹកនាំគណ:ប្រតិភូក្រសួងអញ្ជើញទៅចូលរួមក្នុងវេទិកាអន្តរជាតិស្តីពី"សុវត្ថិភាពម្ហូបអាហារ"

ក្រៅប្រទេស÷តបតាមការអញ្ជើញពីអង្គការអភិវឌ្ឍន៍ឧស្សហកម្មសហប្រជាជាតិ(UNIDO,United Nation Industrial Development Organization)ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល(លិខិតលេខ:៨០០សជណចុះថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២២)នៅព្រឹកថ្ងៃអាទិត្យ៧កើតខែអស្សុជឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី២ខែតុលាឆ្នាំ២០២២លោកវេងសាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានដឹកនាំគណ:ប្រតិភូក្រសួងអញ្ជើញទៅចូលរួមក្នុងវេទិកាអន្តរជាតិស្តីពី"សុវត្ថិភាពម្ហូបអាហារ"។នាឱកាសនោះលោករដ្ឋមន្ត្រីនិងសហការីក៏នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយលោកអគ្គនាយកអង្គការUNIDOនិងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធមួយចំនួនទៀតចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៧ខែតុលាឆ្នាំ២០២២នៅប្រទេសអូទ្រីសនិងប្រទេសប៊ែលហ្ស៊ិច។យោងតាមកម្មវិធីដែលបានរៀបចំឡើងដោយអង្គការUNIDOសម្រាប់ឯកឧត្តមរដ្ឋមន្ត្រីនិងសហការីមានដូចខាងក្រោម÷

_ប្រទេសអូទ្រីស÷

ក_ថ្ងៃទី២ខែតុលាឆ្នាំ២០២២គណ:ប្រតិភូត្រូវចេញដំណើរទៅដល់ទីក្រុងVienna

ខ_ថ្ងៃទី៣ខែតុលាឆ្នាំ២០២២នឹងទៅកាន់ទីស្នាក់ការកណ្តាលរបស់អង្គការUNIDOដែលលោករដ្ឋមន្ត្រីនិងសហការីមានកម្មវិធីដូចខាងក្រោម÷

១_ពេលព្រឹកនឹងអញ្ជើញចូលរួមក្នុងវេទិកាស្តីពី"សុវត្ថិភាពចំណីអាហារ"។នាឱកាសនោះលោករដ្ឋមន្ត្រីនឹងថ្លែងសុន្ទរកថាទៅកាន់អង្គវេទិកាអំពី"សុវត្ថិភាពចំណីអាហារ"នៅកម្ពុជា។

២_ពេលរសៀលជួបជុំពិភាក្សាការងារជាមួយលោកGerd Mullerអគ្គនាយកអង្គការUNIDOនិងក្រុមការងារជំនាញរបស់UNIDOមួយចំនួនទៀត។នាឱកាសនេះភាគីកម្ពុជានឹងលើកយកប្រធានបទសំខាន់ៗចំនួន២មកពិភាក្សាគឺ÷

១/អាទិភាពចម្បងក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពនិងសុវត្ថិភាពចំណីអាហារនៅកម្ពុជាជាពិសេសការកែច្នៃផលិតផលជលផល។

២/កាលានុវត្តភាពសម្រាប់ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជានិងអង្គការUNIDOនាពេលអនាគត។

គ_ថ្ងៃទី៤ខែតុលាឆ្នាំ២០២២នៅទីស្នាក់ការកណ្តាលរបស់អង្គការUNIDOដែលមានកម្មវិធីដូចខាងក្រោម÷

១_ពេលព្រឹក÷ជួបប្រជុំពិភាក្សាការងារជាមួយលោកDejene Tezeraរដ្ឋមន្ត្រីទទួលបន្ទុកនាយកដ្ឋានSDG Innovation andEconomic  Transformationនាយកផ្នែកអភិវឌ្ឍន៍កសិ_ពាណិជ្ជកម្មនិងហេដ្ឋារចនាសម្ព័ន្ធលោកAli Badarnehនាយកផ្នែកសុវត្ថិភាពម្ហូបអាហារនិងប្រព័ន្ធម្ហូបអាហារនិងក្រុមជំនាញUNIDOមួយចំនួនទៀត។កម្មវត្ថុនៃជំនួបនេះគឺដើម្បីផ្លាស់ប្តូរទស្សនទានស្តីពីការអនុវត្តកម្មវិធីUNIDOសម្រាប់ភាពជាដៃគូប្រទេស(Programme Country Partnership,PCP)។ការកសាងសមត្ថភាពមន្ត្រីជំនាញក្នុងវិស័យកសិកម្មដោយមានការគាំទ្រពីអង្គការUNIDOនិងដំណើរឆ្ពោះទៅរកការពង្រីកគម្រោងPCPក្នុងវិស័យកសិកម្មកម្ពុជានាពេលអនាគត។នៅប្រទេសប៊ែលហ្ស៊ិច÷

ក_ថ្ងៃទី៥តុលាឆ្នាំ២០២២បន្តដំណើរចេញពីទីក្រុងViennaទៅកាន់ទីក្រុងBrussel

ខ_ថ្ងៃទី៦ខែតុលាឆ្នាំ២០២២លោករដ្ឋមន្ត្រីនិងសហការីមានកម្មវិធីដូចខាងក្រោម÷

១_ពេលព្រឹកមានរៀបចំប្រជុំពិភាក្សាការងារបច្ចេកទេសស្តីពី"ការនេសាទខុសច្បាប់គ្មានការអនុញ្ញាតនិងគ្មានរបាការណ៍(Illegal,Unreported or Unregulated Fishing,IUU"

ជាមួយអគ្គនាយកដ្ឋានកិច្ចការសមុទ្រនិងនេសាទ(DG MARE)។

២/ពេលរសៀលបន្តដំណើរទៅទស្សនាកំពង់ផែក្នុងក្រុងប៊្រុសសែលនិងសហគ្រាសកែច្នៃអាហារ/ផលនេសាទ។

គ_ថ្ងៃទី៧ខែតុលាឆ្នាំ២០២២លោករដ្ឋមន្ត្រីនិងសហការីមានកម្មវិធីដូចខាងក្រោម÷

១/ពេលព្រឹកបន្តជួបប្រជុំពិភាក្សាការងារជាមួយលោកជំទាវCharlina Vichevaអគ្គនាយកនៃ

អគ្គនាយកដ្ឋានកិច្ចការសមុទ្រនិងជលផល(Director General Directorate_General forMarine Affairs and Fisheries DG MARE)។

២/ពេលរសៀលបន្តជួបប្រជុំពិភាក្សាការងារបច្ចេកទេសជាមួយDG SANTEអំពី"កម្មវិធីជាតិតាមដានសំណល់បសុឱសថនិងសារធាតុគីមីក្នុងវារីវប្បកម្មNational Residue Monitoring Program"។

៣/ម៉ោង១៥:០០នឹងជួបប្រជុំនិងពិភាក្សាការងារជាមួយលោកអគ្គនាយករងនៃអគ្គនាយកដ្ឋាន

សុខភាពនិងសុវត្ថិភាពចំណីអាហារ(DG SANTE)ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។

៤/នៅរសៀលថ្ងៃទី៧តុលាឆ្នាំ២០២២លោករដ្ឋមន្ត្រីនឹងដឹកនាំគណ:ប្រតិភូធ្វើមាតុភូមិនិវត្តន៍៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ