• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៥៥ ព្រឹក

យានយន្តល្មើសចំនួន១១៤គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩នៅទូទាំងប្រ ទេសនាថ្ងៃទី២តុលានេះ

ភ្នំពេញ÷តាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៅវេលាម៉ោង៤និង២៥នាទីរសៀលថ្ងៃអាទិត្យទី២ខែតុលាឆ្នាំ២០២២នេះថា÷របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណ:ស្តីពីការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២ខែតុលានេះបានបញ្ជាក់ថាចំនួនគោលដៅសរុប១០៧គោលដៅមានយានយន្តចូលគោលដៅចំនួន៩៩២គ្រឿងម៉ូតូចំនួន៩៤៧គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន១១៤គ្រឿងមានម៉ូតូចំនួន៩០គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស។ដោយឡែកក្នុងរយ:ពេល២ថ្ងៃ(ថ្ងៃទី១_២ខែតុលា)ការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន២.៦៧៦គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន២៨៤គ្រឿងម៉ូតូមានចំនួន២២៤គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩អនក្រ.បក នៅទូទាំងប្រទេស។របាយការណ៍ដដែលបានវាយតម្លៃរយ:ពេល២ថ្ងៃនៃខែតុលានេះឃើញថាការអនុវត្តតាមអនុក្រឹត្យការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ