• ច័ន្ទ ២៩ មេសា ២០២៤ ១២:០១ ល្ងាច

គួរយល់ដឹងអំពី"ទីតាំងកន្លែងឈប់សម្រាកនិងផ្តល់សេវាកម្ម"លើផ្លូវល្បឿនលឿនភ្នំពេញ_ព្រះសីហនុ

ភ្នំពេញ÷ក្រសួងសាធារណការនិងដឹកជញ្ជូននៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២២បានបញ្ជាក់ថាលើផ្លូវល្បឿនលឿនភ្នំពេញ_ព្រះសីហនុមានកន្លែងឈប់សម្រាកនិងផ្តល់សេវាកម្មចំនួន៤ទីតាំងនៅតាមបណ្តោយផ្លូវដែលមានទីតាំងនីមួយៗមានស្ថានីយ៍ប្រេងឥន្ធន:បន្ទប់ទឹកអាហារដ្ឋាននិងកន្លែងផ្តល់សេវាកម្មផ្សេងៗ។ទីតាំងទាំង៤រួមមាន÷
_ទីតាំងកំពង់ស្ពឺ(គ.ម៤០)
_ទីតាំងកំពង់ស្ពឺខាងលិច(គ.ម៦៣)
_ទីតាំងកំពង់សិលា(គ.ម១០៩)
_ទីតាំងព្រៃនប់ខាងលិច(គ.ម១៥៦)
ក្រសួងសាធារណការនិងដឹកជញ្ជូនក៏សូមជម្រាបជូនដែរថា÷"ផ្លូវល្បឿនលឿនភ្នំពេញ_ក្រុងព្រះសីហនុ"នឹងបើកឲ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣១ខែតុលាឆ្នាំ២០២២៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ