• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៣០ ព្រឹក

រយ:ពេល១២ថ្ងៃយុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបាន៨៧ទីតាំងនិងឃាត់ខ្លួនមនុស្ស១៥២នាក់

ភ្នំពេញ÷តាមការបញ្ជាក់របស់លោកសានសុខសីហាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានថ្លែងឲ្យដឹងនៅរសៀលថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២២នេះយ៉ាងដូច្នេះថា÷គិតចាប់ពីថ្ងៃអនុវត្តន៍គឺគឺពីថ្ងៃទី១៧ដល់ថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២២(គិតត្រឹមម៉ោង៣រសៀលនេះ)យុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានចំនួន៨៧ទីតាំងនិងឃាត់ខ្លួនមនុស្សចំនួន១៥២នាក់។លោកអ្នកនាំពាក្យរូបនេះបានថ្លែងបន្តថាទាក់ទងទីតាំងទទួលបញ្ចាំម៉ូតូនិងរថយន្តនៅក្នុងមូលដ្ឋានខណ្ឌទួលគោកគឺបង្ក្រាបបាន១៣ទីតាំងនិងឃាត់់ខ្លួនមនុស្សបានចំនួន៩នាក់ដោយអនុវត្តន៍តាមនីតិវិធីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ផងដែរ។សូមរម្លឹកដែរថាលោកឃ្លាំងហួតអភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២២នេះបានបន្តសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានខណ្ឌទួលគោកចុះត្រួតពិនិត្យទីតាំងឃ្លាំងទទួលបញ្ចាំនិងស្តុកម៉ូតូស្ថិតនៅក្បែរអធិការដ្ឋាននគរបាលខណ្ឌទួលគោកតាមបណ្តោយផ្លូវលេខ៣២៤មូលដ្ឋានសង្កាត់បឹងសាឡាងខណ្ឌទួលគោករាជធានីភ្នំពេញ។ជាមួយគ្នានោះលោកឃ្លាំងហួតអភិបាលរងរាជធានីក៏បានបញ្ជាក់ដែរថាចំពោះម៉ូតូ១១១៣គ្រឿងដកហូតរក្សាទុកនៅតំបន់OCICគឺលោកបានប្រគល់ជូនទៅកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីឲ្យកម្លាំងនគរបាលជំនាញធ្វើការត្រួតពិនិត្យចំពោះម៉ូតូខុសច្បាប់និងម៉ូតូណាដែលម៉ូតូបញ្ចាំរួចចាត់ការតាមនីតិវិធី។

គួរជម្រាបដែរថាសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី១៧ខែកញ្ញាកន្លងទៅថ្មីៗនេះបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឲ្យចាត់វិធានការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឲ្យទាន់ពេលវេលា។ដោយសម្តេចតេជោបានសង្កត់ធ្ងន់ថាសម្តេចមិនស្ទាក់ស្ទើរជាមួយនឹងការដកចេញពីមុខដំណែងនូវអភិបាលខេត្តរាជធានីអភិបាលស្រុកខណ្ឌក្រុងឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយដែលរកឃើញថាមិនទទួលខុសត្រូវលើមុខងាររបស់ខ្លួននិងមិនអាចបណ្តោយឲ្យសភាពការណ៍បង្កឡើងបែបអានាធិបតេយ្យក្នុងបនល្បែងតទៅទៀតទេ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ