• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៣២ ព្រឹក

ស្រុក-ក្រុង ចំនួន ៥ នៅខេត្តបន្ទាយមានជ័យ នៅបន្តជនលិចដោយទឹកជំនន់ ខណៈកងកម្លាំងសមត្ថកិច្ចត្រៀមជួយសង្គ្រោះពលរដ្ឋជាប់ជាប្រចាំ

មកដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ទឹកជំនន់នៅតែបន្តជនលិចផ្លូវ និងលំនៅឋាននានាតាមបណ្តាស្រុក-ក្រុងចំនួន ៥ ហើយកម្លាំងកងពលតូចថ្មើរជើងលេខ៥១សហការជាកងកម្លាំងកងរាជអាវុធហត្ថ នគរបាល និងបន្តបញ្ជូនកម្លាំងត្រៀមជួយសង្រ្គោះ ២៤ម៉ោងលើ ២៤ម៉ោង។លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា កំណាត់ផ្លូវមួយខ្សែចុះពីផ្លូវជាតិលេខ៥ ឆ្ពោះទៅទីរួមស្រុក ភ្នំស្រុក និងតំបន់ទេសចរណ៍អាងត្រពាំងថ្ម ត្រូវបានដាក់ពង្រាយកម្លាំងទាំបីជាច្រើននាក់ រួមជាមួយកម្លាំងប្រជាការពារ ដើម្បីចុះជួយធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ទាំងថ្មើរជើង ម៉ូតូ និងរថយន្ត ខណៈកំណាត់ផ្លូវមួយនេះត្រូវបានទឹកលិចហូរ កាត់ផ្លូវខ្លាំង ដើម្បីបញ្ជៀសគ្រោះថ្នាក់ផ្សេងៗ។មកដល់ថ្ងៃទី ២៨ខែកញ្ញានេះ ទឹកជំនន់បានបង្កផលប៉ះពាល់ដល់ពលរដ្ឋ ៤.៣២៨គ្រួសារ និងជម្លៀសទៅកាន់ទីទួលសុវត្ថិភាពចំនួន ២១៥គ្រួសារ និងពលរដ្ឋស្លាប់ដោយលង់ទឹកចំនួន ៦នាក់។ ស្រុក-ក្រុងទាំង ៥ដែលត្រូវជនលិចរួមមានក្រុងសិរីសោភ័ណ- ស្រុកមង្គលបូរី -ស្រុកព្រះនេត្រះ- ស្រុកភ្នំស្រុក និងស្រុកម៉ាឡៃ។

ទន្ទឹមគ្នានោះ គ្រប់បណ្តាកងកម្លាំងទាំបីប្រភេទ ស្រុក-ក្រុង ត្រូវបានត្រៀមកម្លាំងយាមល្បាត មានសម្ភារ: មធ្យោបាយ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រៀមជួយអន្តរាគមន៍ឆ្លើយតបសភាពការណ៍បទល្មើសផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ឬ គ្រោះធម្មជាតិ និងអគ្គិភ័យជាដើម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ