• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៤៥ ព្រឹក

ចាប់ពីថ្ងៃទី២៨_២៩ខែកញ្ញាឆ្នាំ២០២២កម្ពុជាទទួលរងឥទ្ធិពលពីព្យុះទី១៦ឈ្មោះណូរុ (NORU)អាចមាភ្លៀងក្នុងកម្រិតពីបង្គួរទៅច្រើនលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់

ភ្នំពេញ÷ប្រទេសកម្ពុជាបន្តទទួលរងឥទ្ធិពលពីព្យុះទី១៦ឈ្មោះណូរុ(NORU)ចាប់ពីថ្ងៃទី២៨_២៩ខែកញ្ញាឆ្នាំ២០២២អាចមានភ្លៀងក្នុងកម្រិតពីបង្គួរទៅច្រើនលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។នេះបើយោងតាមសេចក្តីជូនដំណឹងស្ថានភាពស្តីពីធាតុអាកាស(ចាប់ពីថ្ងៃទី២៨ខែកញ្ញាដល់ថ្ងៃទី៤ខែតុលាឆ្នាំ២០២)របស់ការផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២២។ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថានៅថ្ងៃទី២៨_២៩ខែកញ្ញាប្រទេសកម្ពុជាបន្តទទួលរងឥទ្ធិពលពីព្យុះណូរុ(NORU)។ព្យុះនេះនឹងចូលលើប្រទេសវៀតណាមភាគកណ្តាលនៅវេលាម៉ោង១យប់ថ្ងៃទី២៨ខែកញ្ញាក្នុងកម្រិតជា(STS)រួចបន្ថយឥទ្ធិពលទៅជាវិសម្ពាធ(TD)ចូលមកអាងទន្លេមេគង្គមុននឹងថមថយឥទ្ធិពលទៅជាសម្ពាធទាប(LOW)។

បន្ទាប់មកកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌានិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ÷

_តំបន់ទំនាបកណ្តាល

_សីតុណ្ហភាពអប្បបរមាមានពី២២_២៤ ១C_

សីតុណ្ហភាពអតិបរមាមានពី៣០_៣២_C

_នៅថ្ងៃទី២៨_២៩ខែកញ្ញាបណ្តាខេត្តក្នុងភូមិសាស្ត្រជាប់ព្រំដែនថៃអាចមានភ្លៀងក្នុងកម្រិតពីបង្គួរទៅច្រើនលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។រីឯរាជធានីភ្នំពេញនិងបណ្តាខេត្តដទៃទៀតភ្លៀងនឹងអាចធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរតែប៉ុណ្ណោះ។បន្ទាប់ពីនោះភ្លៀងអាចធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។

២_តំបន់ខ្ពង់រាប

_សីតុណ្ហភាពអប្បបរមាមានពី២១_២៣°C

_សីតុណ្ហភាពអតិបរមាមានពី២៨_៣១°C

_នៅថ្ងៃទី២៨_២៩ខែកញ្ញាអាចមានភ្លៀងក្នុងកម្រិតពីបង្គួរទៅច្រើនលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។បន្តពីថ្ងៃទី៣០ខែកញ្ញាទៅភ្លៀងនឹងអាចធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរតែប៉ុណ្ណោះ។

៣_តំបន់មាត់សមុទ្រ

_សីតុណ្ហភាពអប្បបរមាមានពី២២_២៤ ១C

_សីតុណ្ហភាពអតិបរមាមានពី២៨_៣០ ១C

_អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងលាយឡំនិងខ្យល់បក់បោកខ្លាំងរលកសមុទ្រខ្ពស់បន្តរហូតដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២២។

យោងលើស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើសូមអាជ្ញាធរដែនដីនិងសាធារណជនជ្រាបជាព័ត៌មាននិងបន្តប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ