• ច័ន្ទ ២៩ មេសា ២០២៤ ១២:២៧ ល្ងាច

នគរបាលស្រុកគាស់ក្រឡបង្រ្កាបករណីគ្រឿង​ញៀនមួយករណីឃាត់ខ្លួនជនសង័្សយចំនួន​០១​នាក់

បាត់ដំបង៖ យោងតាមប្រភពព័ត៌មានស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថាកាលពីថ្ងៃ​ ចន្ទ​ ទី២៦​ខែកញ្ញា ឆ្នាំ២០​២២​វេលាម៉ោ​ង១៨និង០០​នាទីនៅចំណុចអណ្ដូ​ង​កន្ទួត ភូមិគោករកា ឃុំដូនបា ស្រុកគា​ស់​ក្រឡខេត្តបាត់ដំបង​ អនុវត្តតា​ម​យោបល់ដឹកនាំរបស់លោកឧត្តមសេ​នី​យ៍ទោ​ សាត​ គឹមសាន​ ស្នង​ការនៃស្នង​ការ​ដ្ឋាននគរបាលខេត្តបា​ត់​ដំបង​ រួមនឹងយោបល់របស់លោ​ក​ ឧត្តមសេ​នី​យ៍ត្រី​ កុយ​ ហៀង​ ស្នង​ការរង​ផែនការងារប្រឆាំងគ្រឿង​ញៀន​ លោកវរសេនីយ៍ឯក​ ប៉ាង​ ហៀង​ អធិការនគរបាលស្រុកគាស់ក្រឡ​ បា​នដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបា​ល​ដូនបា នៃ​អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានចុះប្រតិបត្តិការបង្ក្រាបករ​ណីរក្សាទុកដោយខុ​សច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទ​ល្មើសជាក់ស្តែងនិងបានឃាត់ជនសង្ស័យចំនួន​០១​នាក់​ឈ្មោះងួនសុភាពភេទ​ស្រី អាយុ៤២ ឆ្នាំមាន​ទី​លំ​នៅភូមិបុស្សខ្នុ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។

-វត្ថុតាងចាប់យកបានរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន ០៧ថង់សង្ស័យមានសារ​ធាតុញៀន។

-ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ។

-ប្រាក់រៀល១៥៣,២០០រៀល(ដប់ប្រាំម៉ឺនបីពាន់ពីរយរៀល)

-កាបូបស្ពាយ ពណ៌ផ្កាឈូក ចំនួន០១

-ទូរស័ព្ទ០១គ្រឿង Nokia ពណ៌ខ្មៅ សេរីចាស់។

-ដែកកេស ចំនួន០៣

-ទុយោ សំរាប់ចែករំលែកថ្នាំញៀន ចំនួន០១

-កូនថង់សម្រាប់ រំលែកថ្នាំញៀនមួយចំនួន។

នៅពេលនេះសមត្ថកិច្ចកំពុងធ្វេីការ សាកសួរដើម្បីកសាងសំណុំរឿង អនុវត្តតាមនីតិវិធី​ ច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ