• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៥៧ ល្ងាច

ក្មេងៗមួយចំនួន បាន ដុតផាវ នៅតាមផ្លូវទីសាធារណ: វត្តអារាម ក្នុងភូមិសាស្រ្តស្រុកសំរោងទង បង្កភាពអណាធិបតេយ្យរំខានដល់ប្រជាពលរដ្ឋ

ខេត្តកំពង់ស្ពឺ៖យោងតាមប្រភពព័ត៌មានពីអធិការដ្ឋាននគរបាលស្រុកសំរោងទងបានឲ្យដឹងថាចាប់ពីថ្ងៃអាទិត្យ ទី ១១ ខែកញ្ញា ឆ្នាំ២០២២ នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ មានក្មេងៗមួយចំនួន បាន ដុតផាវ នៅតាមផ្លូវទីសាធារណ: វត្តអារាម ក្នុងភូមិសាស្រ្តស្រុកសំរោងទង បង្កភាពអណាធិបតេយ្យរំខានដល់ប្រជាពលរដ្ឋ។ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ  និងបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានដាក់ផែនការដល់កម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចុះល្បាតតាមភូមិសាស្រ្តនានាក្នុងស្រុក ធ្វើការដកហូត ផាវ រួមមាន ៖

 -ផាវគ្រាប់បែក 189 គ្រាប់

 -ផាវកាំជ្រូច 6 គ្រាប់

 -ផាវតូច 6 ប្រអប់

-ផាវវែង 2 គ្រាប់

-ផាវកែច្នៃ 1 គ្រាប់

-ដែកកេះ 11 ដើម

សរុប 204 គ្រាប់ និងដែកកេះ 11 ដើម ។ជាមួយគ្នានោះដែរប៉ុស្ដិ៍នគរបាលរដ្ឋបាលបានអប់រំណែនាំអោយដល់អ្នកប្រើប្រាស់ផាវគ្រប់ប្រភេទ អោយឈប់បន្ដសកម្មភាពនេះទៀត ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ