• ច័ន្ទ ២៩ មេសា ២០២៤ ០៨:២៥ ព្រឹក

បង្ក្រាបទីតាំងលេងល្បែងស៊ីសង (អាប៉ោង) មួយកន្លែងនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និង ឃាត់បានមនុស្សចំនួន០៨ នាក់ ស្រី៤នាក់

ខេត្តកំពង់ស្ពឺ៖យោងតាមប្រភពព័ត៌មានពីអធិការដ្ឋាននគរបាលស្រុកសំរោងទងបានឲ្យដឹងថានៅថ្ងៃអង្គារ២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៤ និង ៣០ នាទី ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ  លោក មុត ភន អភិបាលស្រុកសំរោងទង និង ដឹកនាំកម្លាំងបញ្ជាផ្ទាល់ពី លោក វរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឆ្មក់ចូលបង្ក្រាបទីតាំងលេងល្បែងស៊ីសង (អាប៉ោង) មួយកន្លែងនៅចំណុចក្នុងព្រៃខាងលិចភូមិហោងខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និង ឃាត់បានមនុស្សចំនួន០៨ នាក់ ស្រី៤នាក់:

១/ឈ្មោះ ព្រុំ វិន ភេទប្រុស អាយុ ៦៣ឆ្នាំ ភូមិចំការស្លែង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

២/ឈ្មោះ ប៉ុម សារ៉ុន ភេទប្រុស អាយុ៣៧ឆ្នាំ ភូមិចំការស្លែង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

៣/ឈ្មោះ យឹម ខន ភេទប្រុស អាយុ៥១ឆ្នាំ ភូមិហោងខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង  ខេត្តកំពង់ស្ពឺ

៤/ឈ្មោះ ម៉ុត ឈឿន ភេទប្រុស អាយុ៧៣ឆ្នាំ ភូមិពាមឃ្លៃ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

៥/ឈ្មោះ ស៊ុំ ហឿន ភេទស្រី អាយុ៤០ឆ្នាំ ភូមិចំការស្លែង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

៦/ឈ្មោះ ខាន់ មួយ ភេទស្រី អាយុ៤២ឆ្នាំ ភូមិហោងខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

៧/ឈ្មោះ តែម សុខឡេង ភេទស្រី អាយុ៣៧ឆ្នាំ ភូមិហោងខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

៨/ឈ្មោះ ចាន់ នី ភេទស្រី អាយុ៤០ឆ្នាំ ភូមិទួលខ្សាច់ ឃុំទន្លេបិត ស្រុកព្រែកជីក ខេត្តកំពង់ចាម ។+ក្នុងកិច្ចប្រតិបត្តការណ៍នេះជំនាញដកហូតសម្ភារ: វត្ថុតាងរួមមាន: មេអាប៉ោង ចំនួន ៨ គ្រាប់  ចានបាញ់អាប៉ោង ចំនួន ១  គំរបផ្តិល ១  កម្រាលអាប៉ោង ១  ទូរស័ព្ទដៃចំនួន២គ្រឿងម៉ាកអប់ប៉ូ  លុយខ្មែរចំនួន៣៣២៨០០៛(សាមសិបបីមុឺនពីរពាន់ប្រាំបីរយរៀល) និងលុយដុល្លារ១០០$(មួយរយដុល្លារ) ។

 -ករណីខាងលើជំនាញ  កសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ