• ច័ន្ទ ២៩ មេសា ២០២៤ ១២:៤២ ល្ងាច

កម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ ចុះរាវរកសព បុរសម្នាក់ ដែលលង់ទឹកស្លាប់ ស្ថិតក្នុងក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ)÷ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ បានចាត់តាំងលោក វរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរង នាយសេនាធិការ ដឹកនាំ កម្លាំងអន្តរាគមន៍ សហការជាមួយ កម្លាំងសមត្ថកិច្ចចំរុះក្រុងសិរីសោភ័ណ ចុះរាវរកសពបុរសម្នាក់ ឈ្មោះ ប្រុញ ភក្តី ភេទប្រុស អាយុ ៣៦ ឆ្នាំ មូលហេតុស្រវឹងស្រា ជិះទូកលើកមងយកត្រី មិនប្រយ័ត្នធ្លាក់ពីលើទូកលង់ទឹកស្លាប់តែម្តង ។

សាកសពបានរកឃើញនៅវេលាម៉ោង០៧:៤៥នាទី ថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២២ ត្រង់ចំណុច ភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយពីរកឃើញហើយ ក៏បានប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ