• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៤៥ ព្រឹក

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបន្តបើកកិច្ចប្រជុំកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យកាត់ដេរ

ភ្នំពេញ÷នៅព្រឹកថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២២ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបើកកិច្ចប្រជុំចុងក្រោយដើម្បីពិភាក្សានិងកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរផលិតស្បែកជើងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៣។គេកំពុងរង់ចាំមើលលទ្ធផលចុងក្រោយនៃកិច្ចប្រជុំនេះថាតើកម្មករកម្មការិនីនិងទទួលបានប្រាក់ឈ្នួលអប្បបរមាប៉ុន្មានសម្រាប់ឆ្នាំ២០២៣ខាងមុខ។ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបើកកិច្ចប្រជុំលើកទី៤របស់ខ្លួនរួចហើយដោយនៅថ្ងៃពុធនេះជាថ្ងៃបើកកិច្ចប្រជុំចុងក្រោយដើម្បីពិភាក្សានិងកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរផលិតស្បែកជើងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៣។ឆ្លងកាត់ការប្រជុំច្រើនលើកច្រើនសាមិនទាន់សម្រេចបានការព្រមព្រៀងជាផ្លូវការណាមួយនៅឡើយទេ។ កិច្ចប្រជុំនេះដឹកនាំដោយលោកអ៉ិតសំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:តំណាងភាគីរដ្ឋាភិបាលនិងមានការចូលរួមដោយតំណាងភាគីនិយោជកនិងតំណាងភាគីកម្មករនិយោជិត។តំណាងភាគីពាក់ព័ន្ធសុទ្ធតែបានបង្ហាញពីជំហររៀងៗខ្លួននៅក្នុងបញ្ហានៃការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករកម្មការិនីនេះ។ កាលពីកិច្ចប្រជុំលើកទី៤របស់ខ្លួនតំណាងភាគីនិយោជកសម្រេចតួលេខ១៩៧ដុល្លារ,តំណាងភាគីរដ្ឋាភិបាល១៩៨ដុល្លារនិងតំណាងភាគីកម្មករនិយោជិតលើតួលេខចំនួន៣ផ្សេងគ្នា។គួរបញ្ជាក់ថាប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករវិស័យវាយនភណ្ឌកាត់ដេរផលិផលស្បែកជើងនិងសម្ភារ:ធ្វើដំណើរនៅឆ្នាំ២០២២នេះពុំមានការដំឡើងពីភាគីនិយោជកនោះទេគឺរក្សាទុកត្រឹម១៩២ដុល្លារដូចឆ្នាំ២០២១ដដែលប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបន្ថែម២ដុល្លារដែលធ្វើឲ្យប្រាក់ឈ្នួលគោលកម្មករឆ្នាំ២០២២កើនដល់១៩៤ដុល្លារ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ