• ច័ន្ទ ២៩ មេសា ២០២៤ ១១:៣៣ ព្រឹក

មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ចាត់តាំងកម្លាំងអន្តរាគមន៍ សហការណ៍ជាមួយកម្លាំងចម្រុះ និងអាជ្ញារធមូលដ្ឋាន ចុះជួយប្រជាពលដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងភូមិសាស្ត្រស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ក្រោមការដឹកនាំចង្អុលបង្ហាញ និងដាក់ចេញនូវបទបញ្ជាពីសំណាក់ លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ លោកអនុសេនីយ៍ឯក ហាវ សុយ៉ុន មេបញ្ជាការ ផ្នែកសឹករងចុងកាល់ បានដឹកនាំកម្លាំងអន្តរាគមន៍ សហការណ៍ជាមួយកម្លាំងចម្រុះ និងអាជ្ញារធមូលដ្ឋាន ចុះជួយប្រជាពលដ្ឋរងគ្រោះដោយទឹកជំនន់ នៅភូមិគោកវត្ត ឃុំ-ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានចំនួន ១២គ្រួសារ មកកាន់ទីទួលសុវត្ថិភាព។សូមជម្រាបជូនថា ដោយសារមួយរយៈថ្មីៗនេះស្ថានភាពទឹកភ្លៀងបន្តធ្លាក់ឥតឈប់ឈរ នៅក្នុងភូមិសាស្ត្រខាងលើ បានបណ្តាលឱ្យជន់លិចផ្ទះប្រជាពលរដ្ឋ វត្តអារាម និងសាលារៀនមួយចំនួន ព្រមទាំងផ្លូវធ្វើដំណើរជាច្រើនខែ្សផងដែរ។

សូមបញ្ជាក់ថា តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានត្រៀមកម្លាំងអន្តរាគមន៍ សម្ភារៈ មធ្យោបាយដឹកជញ្ជូន ២៤/២៤ម៉ោង សម្រាប់ចល័តចុះជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋដោយគ្រោះទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗឱ្យបានទាន់ពេលវេលា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ