• ច័ន្ទ ២៩ មេសា ២០២៤ ១២:២៣ ល្ងាច

កិច្ចប្រជុំកំពូលអាស៊ីស្តីវិស័យអប់រំនិងជំនាញលើកទី៧និងការតាំងពិព័រណ៍ធនធានអប់រំឆ្នាំ២០២២

សាធារណរដ្ឋឥណ្ឌា÷នៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២២នាទីក្រុងBengaluruសាធារណរដ្ឋឥណ្ឌាលោកបណ្ឌិតអ៊ុមរម្យណីរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាជាតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានអញ្ជើញចូលរួមកិច្ចប្រេជុំកំពូលអាស៊ីស្តីពីវិស័យអប់រំនិងជំនាញលើកទី៧និងការតាំងពិព័រណ៍ធនធានអប់រំឆ្នាំ២០២២ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២២នៅទីក្រុងBengaluruសាធារណរដ្ឋឥណ្ឌា។នៅក្នុងពិធីបើកកិច្ចប្រជុំលោកបណ្ឌិតអ៊ុមរម្យណីរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានឡើងចែករម្លែកនូវសមិទ្ធផល៥ឆ្នាំ(២០១៧_២០២២)និងការរីកចម្រើននៃវិស័យអប់រំនៅប្រទេសកម្ពុជាដូចជាការកើនឡើងនូវការចូលរៀនកម្រិតបឋមសិក្សាមធ្យមសិក្សាឧត្តមសិក្សាការកម្ពស់អត្រាអក្ខរកម្មសម្រាប់មនុស្សពេញវ័យនិងការលើកកម្ពស់ការអប់រំស្ទែមនៅកម្រិតមធ្យមសិក្សានិងឧត្តមសិក្សា។
លោកបណ្ឌិតរដ្ឋលេខាធិការបានលើកឡើងបន្ថែមថាស្ថិតនៅក្នុងបរិបទកូវីដ_១៩វិស័យអប់រំនៅកម្ពុជាបានបំប្លែងវិបត្តិនិងបញ្ហាប្រឈមនានាទៅជាកាលានុវត្តភាពដោយបានដាក់បញ្ចូលការអប់រំបែបឌីជីថលទៅក្នុងការរៀននិងបង្រៀន។សូមគូសបញ្ជាក់ផងដែរថាកិច្ចប្រជុំកំពូលអាស៊ីស្តីពីវិស័យអប់រំនិងជំនាញលើកទី៧និងការតាំងពិព័រណ៍ធនធានអប់រំឆ្នាំ២០២២គឺជាព្រឹត្តិការណ៍ដៃគូនៃវេទិកាអប់រំពិភពលោកប្រចាំឆ្នាំនៅទីក្រុងឡុងដ៍ដែលធ្វើជាម្ចាស់ផ្ទះសម្រាប់ការជួបជុំនៃរដ្ឋមន្ត្រីអប់រំនិងជំនាញ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីអប់រំនិងជំនាញដើម្បីចែករម្លែកនូវទស្សន:និងបញ្ហាប្រឈមលើការអនុវត្តន៍គោលនយោបាយសម្រាប់ការអប់រំនិងជំនាញ។ព្រឹត្តិការណ៍អមមួយទៀតគឺជាការតាំងពិព័រណ៍ធនធានអប់រំឆ្នាំ២០២២ដែលមានការចូលរួមពីអ្នកអប់រំមកពីគ្រប់តំបន់នៃប្រទេសឥណ្ឌាដើម្បីពិនិត្យមើលភាពជឿនលឿននៃបច្ចេកវិទ្យានិងបានចូលរួមជាមួយអ្នកជំនាញក្នុងវិស័យឧស្សាហកម្មផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ