• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៣៩ ព្រឹក

សមត្ថកិច្ចស្រាវជ្រាវតាមបណ្តឹងHotlineរកឃើញជនរងគ្រោះ៩នាក់ឃាត់ជនសង្ស័យ៧នាក់និងរកឃើញជនជាតិចិន៣៧នាក់ស្នាក់នៅដោយខុសច្បាប់

ភ្នំពេញ÷តាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ខៀវសុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងឲ្យដឹងនៅថ្ងៃចន្ទទី១៩ខែកញ្ញាឆ្នាំ២០២២នេះថា÷បន្ទាប់ពីមានបណ្តឹងតាមHotlineរបស់ក្រុមការងារសម្តេចក្រឡាហោមសខេងបានចុះប្រតិបត្តិការស្រាវជ្រាវនិងត្រួតពិនិត្យទីតាំងក្នុងសណ្ឋាគារយីហោ"ថាមពលថ្មី"នៅក្នុងខេត្តព្រះសីហនុបានរកឃើញបុរសជនជាតិចិន៩នាក់សង្ស័យថាត្រូវបានបង្ខាំងទុកដោយខុសច្បាប់។នាយឧត្តមសេនីយ៍ខៀវសុភ័គបានបញ្ជាក់ថានៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២២វេលាម៉ោង១១:៣០នាទីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនិងបានសហការជាមួយកម្លាំងនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជនក្រសួងមហាផ្ទៃបានចុះមកដល់ទីតាំងអគារថាមពលថ្មីស្ថិតនៅភូមិ១សង្កាត់៣ក្រុង_ខេត្តព្រះសីហនុដើម្បីស្វែងរកបុរសជនជាតិចិន៩នាក់សង្ស័យថាត្រូវបានបង្ខាំងទុកដោយខុសច្បាប់÷

ទី១_ឈ្មោះJIANG LINFENG

ទី២_ឈ្មោះCHEN WEI

ទី៣_ឈ្មោះSUN SHIHAO

ទី៤_ឈ្មោះLIU ZEHAO

ទី៥_ឈ្មោះLUO ZHENHUA

ទី៦_ឈ្មោះDU HAILUN

ទី៧_ឈ្មោះLIANG JIANQIANG

ទី៨_ឈ្មោះCHEN HANJIE

ទី៩_ឈ្មោះCHEN RONGWEIជាមួយគ្នានេះដែរលោកអ្នកនាំពាក្យក៏បានបន្តថាដោយមានការសហការពីម្ចាស់ទីតាំងកម្លាំងសមត្ថកិច្ចបានស្វែងរកឃើញជនរងគ្រោះទាំង៩នាក់ជាជនជាតិចិនភេទប្រុសនិងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៧នាក់ភេទប្រុសជនជាតិខ្មែរដែលនៅចាំយាមជនរងគ្រោះមិនឲ្យចេញពីក្នុងបន្ទប់ស្នាក់នៅ។ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវស្វែងរកឃើញជនជាតិចិនចំនួន៣៧នាក់(ស្រី៥នាក់)សង្ស័យស្នាក់នៅដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា(លួចឆ្លងដែន)។គួរបញ្ជាក់ថាករណីនេះកម្លាំងសមត្ថកិច្ចបាននាំជនរងគ្រោះនិងជនសង្ស័យមកធ្វើការសាកសួរតាមនីតិវិធីជំនាញនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុព្រមទាំងបាននាំយកជនជាតិចិនចំនួន៣៧នាក់(ស្រី៥)ស្នាក់នៅដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា(លួចឆ្លងដែន)ទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីចាត់ការតាមនីតិវិធីជំនាញ៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ