• ច័ន្ទ ២៩ មេសា ២០២៤ ១១:៥៧ ព្រឹក

ទីតាំងល្បែងស៊ីសងតាមអនឡាញចំនួន៦៦ទីតាំង ត្រូវបានកម្លាំងចម្រុះខេត្តព្រះវិហារចុះបិទ និងអប់រំណែនាំ

ព្រះវិហារ៖ យោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្ត្តព្រះវិហារ បានឲ្យដឹងថា រដ្ឋបាលខេត្ត្តព្រះវិហារ ក្រោមបទបញ្ជាយ៉ាងដាច់ណាត់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ២០២២ និងមានការបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តមគីម រិទ្ធី អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះវិហារ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពក្រុងស្រុកបានចុះបង្ក្រាបនៅបទល្មើសល្បែងស៊ីសងខុសច្បាប់បានចំនួន៦៦ទីតាំង ក្នុងនោះទីតាំងលេងល្បែងឆ្នោតឡូតូ ឆ្នោតយួនចំនួន៣៣ទីតាំង ល្បែងស៊ីសងជល់មាន់តាមអនឡាញចំនួន៣១ទីតាំង និងកន្ទុយលេខចំនួន២ទីតាំង នៅទូទាំងខេត្ត គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២២។ជាលទ្ធផលអាជ្ញាធរបានធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យាឲ្យបញ្ឈប់លេងល្បែងទាំងស្រុង និងរុះរើឧបករណ៍ទាំងនោះផងដែរ។សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ តាមរយៈសារសំលេង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់ឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ។ សម្តេតេជោ បានព្រមានដកអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រូបណាដែលមិនទទួលខុសត្រូវលើតួនាទីបណ្តោយឱ្យល្បែងស៉ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន។

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ