• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៣៦ ព្រឹក

អាជ្ញាធរខេត្តបន្ទាយមានជ័យ រៀបចំទីកន្លែងស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅទីទួលសុវត្ថិភាព

បន្ទាយមានជ័យ៖ យោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានរៀបចំទីកន្លែងស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅទីទួលសុវត្ថិភាព់។ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត អាជ្ញាធរស្រុក ក្រុង កងកម្លាំងប្រដាប់អាវុធ បានអញ្ជើញពិនិត្យមើលនិងរៀបចំទីកន្លែងស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋ ៣៥គ្រួសារដែលរស់នៅតាមមាត់ស្ទឹងមង្គលបូរី ក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ខណៈ:ស្ថានភាពទឹកស្ទឹងកើនឡើងលិចផ្លូវលំចូលទៅផ្ទះ គាត់សម្រេចចិត្តឡើងមកទីទួលសុវត្ថិភាពនៅផ្លូវវាងក្រុងសិរីសោភ័ណ ដែលក្រុមការងារបានរៀបចំជូន ។ ដោយឡែកនៅសង្កាត់ព្រះពន្លាចំនួន៥ គ្រួសារ នៅបេនឡានក្រុងសិរីសោភ័ណ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានត្រូវផ្តល់កិច្ចសហការក្តាប់ព័ត៌មាន និងរាយការណ៍ឲ្យបានទាន់ពេលវេលាចំពោះករណីស្ថានភាពទឹកក្នុងករណីមានការហក់ឡើងខ្លាំងជាការព្រួយបារម្ភណាមួយ។  ឯកឧត្តមរំលឹកថា សូមបងប្អូនប្រជាពលរដ្ឋសូមថែរក្សាសុខភាពឲ្យបានល្អដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាតមានអនាម័យល្អ។ សូមបញ្ជាក់ថា ស្ថានភាពជាក់ស្តែងគិតត្រឹមថ្ងៃនេះក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ពុំទាន់មានគ្រោះទឹកជំនន់កើតឡើងនោះទេ មានតែស្ថានភាពទឹកហូរស្រុងពីទីខ្ពស់មកកាន់តំបន់ទំនាបបឹង និងស្ទឹងដែលបានធ្វើអោយស្ថានភាពមានការកើនឡើង កន្លែងខ្លះមានការជនលិចផ្លូវ និងហូរកាត់ផ្លូវ ។ចំពោញបងប្អូនប្រជាពលរដ្ឋ ៣៥គ្រួសារដែលរស់នៅតាមមាត់ស្ទឹងមង្គលបូរី ក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ខណៈ:ស្ថានភាពទឹកស្ទឹងកើនឡើងលិចផ្លូវលំចូលទៅផ្ទះ មានការលំបាក ទើបគាត់សម្រេចចិត្តឡើងមកទីទួលសុវត្ថិភាព៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ