• ច័ន្ទ ២៩ មេសា ២០២៤ ០២:៥០ ព្រឹក

ធនាគារជាតិនៃកម្ពុជា ជូនដំណឹងពីការដាក់ដេញថ្លៃមូលបត្ររដ្ឋលើទី២ ទំហំទឹកប្រាក់ជិត៥០លានដុល្លារ នៅថ្ងៃទី២១ ខែកញ្ញា

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ស្ដីពីការបោះផ្សាយមូលបត្ររដ្ឋលើកទី២ ដែលនឹងរៀបចំឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

ការដេញថ្លៃមូលបត្ររដ្ឋលើកទី២នេះ មានទំហំទឹកប្រាក់សរុប ២០០ ពាន់លានរៀល (ជិត៥០លានដុល្លារ) តម្លៃចារឹក ១លានរៀល, អត្រាកូប៉ុង ២.៤៤%ថេរ ដោយមានរយៈពេលទូទាត់រាល់៦ខែម្តង។

សូមជម្រាបថា កាលពីការដេញថ្លៃមូលបត្ររដ្ឋលើកទី១ មានគ្រឹះស្ថានចូលរួមចំនួន៨ បរិមាណចូលរួមដេញថ្លៃជោគជ័យសរុបមាន ៤១,៨០០ឯកតា និងអត្រាចំណូលដេញថ្លៃឈ្នះមាន ២.២ភាគរយ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ