• ច័ន្ទ ២៩ មេសា ២០២៤ ០៣:២៧ ព្រឹក

អាជ្ញាធរខេត្តឧត្តរមានជ័យផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់ស្ពានតាម៉ុក ដោយសារជំនន់ទឹកភ្លៀង

នៅវេលាម៉ោង ០៨យប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរបានធ្វើឱ្យទំនប់អាងទឹកតាម៉ុកឡើងលើសកម្រិតប្រុងប្រយ័ត្នរហូតបណ្តាលឱ្យអាជ្ញាធរផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នលើស្ពានតាម៉ុក ស្ថិតក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង។

បើតាមរបាយការណ៍របស់ក្រសួងធនធាន និងឧតុនិយម បានឱ្យដឹងថា ទឹកក្នុងអាងទំនប់តាម៉ុកមានកម្ពស់ ៣,៩៤ម៉ែត្រ ខណៈកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ និងកម្ពស់ប្រកាសអាសន្ន ៤,៥០ម៉ែត្រ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ