• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៥១ ព្រឹក

ក្នុងសប្តាហ៍ទី៣នៃខែកញ្ញាកម្ពុជាទទួលភ្ញៀវទេសចរបាន៣០ម៉ឺននាក់

ភ្នំពេញ÷ក្រសួងទេសចរណ៍នៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២២បានបញ្ជាក់ឲ្យដឹងថាថ្ងៃចុងសប្តាហ៍ទី១៧_១៨ខែកញ្ញាឆ្នាំ២០២២នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប៣០០,៣៨៥នាក់ក្នុងនោះភ្ញៀវជាតិ២៤៦,៩៦០នាក់និងភ្ញៀវបរទេសផ្ទៃក្នុង៥៣,៤២៥នាក់។គោលដៅទេសចរណ៍សំខាន់ៗរួមមាន÷
*រាជធានីភ្នំពេញ៦៩,៤០៤នាក់
*ខេត្តព្រះសីហនុ២៩,៤២២នាក់
*ខេត្តកណ្តាល២៥,០៩៣នាក់
*ខេត្តសៀមរាប២៤,៥៧៧នាក់
*ខេត្តកំពត២២,៥៥៥នាក់
*ខេត្តបាត់ដំបង២០,១៩០នាក់
*ខេត្តកំពង់ចាម១៩,៩៤៩នាក់
*ខេត្តកំពង់ស្ពឺ១៣,២៩៨នាក់
*ខេត្តកែប១២,៥១៩នាក់
ខេត្តពោធិ៍សាត់១២,០៣៧នាក់
ក្រសួងទេសចរណ៍បន្តថាតួលេខខាងលើមានការកើនឡើងប្រមាណ៤៧,៣%ធៀបនឹងសប្តាហ៍កន្លងមក។នៅចុងសប្តាហ៍កន្លងមកមានប្រជាពលរដ្ឋជាច្រើនបានចេញទៅដាក់បិណ្ឌនៅតាមវត្តអារាមនិងបន្តចេញទៅដើរកម្សាន្តនៅតាមរមណីយដ្ឋាននានាហើយស្ថានភាពចរាចរណ៍នៅតាមដងផ្លូវជាតិមួយចំនួនក៏មានសភាពកកកុញផងដែរ។
ក្រសួងទេសចរណ៍បានដាក់ចេញសារាចរណែនាំមួយកាលពីថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២២ទៅដល់មន្ទីរទេសចរណ៍និងផ្នែកពាក់ព័ន្ធដើម្បីបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពនិងSOPទប់ស្កាត់ការរីករាលដាលជំងឺកូវីដ_១៩ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍រក្សាតម្លៃសមរម្យបរិស្ថានអនាម័យនិងបញ្ចៀសការជួបជុំកកកុញខ្លាំងនៅតាមគោលដៅទេសចរណ៍នានាដែលធ្លាប់កើតមាននាឆ្នាំកន្លងមក៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ