• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០៦ ព្រឹក

អធិការនគរបាលក្រុងពោធិ៍សាត់ចុះបង្រ្កាបល្បែងស៊ីសង(មាន់ជល់តាមអនឡាញ) នឹងឃាត់ខ្លួនមនុស្សបានចំនួន​ ០៨នាក់ នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

ពោធិ៍សាត់៖យោងតាមប្រភពព័ត៌មានពីអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថាដោយ​អនុវត្ត​តាមបទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ និង​តាម​មតិ​ចង្អុល​ការ​ដ៏​ខ្ពង់ខ្ពស់​របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់  និង​ដោយមាន​ការ​សម្របសម្រួល​ពី​ ឯក​ឧត្ដម​ កូយ​ កាន់យ៉ា​ ព្រះរាជអជ្ញា​​នៃអយ្យការ​អម​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់។ ជាក់ស្ដែង​​នៅថ្ងៃទី១៩​ ខែ​កញ្ញា​ ឆ្នាំ​២០២២ វេលាម៉ោង១៣និង៣៥នាទីកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្រ្កាបល្បែងស៊ីសង(មាន់ជល់តាមអនឡាញ)នៅចំណុចកញ្ចុះទុកចោលស្ថិតនៅភូមិ ស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនមនុស្សបានចំនួន​ ០៨នាក់ ប្រុស និងដកហូតវត្ថុតាងដូចខាងក្រោម​  ៖

+​ វត្ថុតាងដកហូតបានរួមមាន​ ៖

-​ ទូរស័ព្ទដៃចំនួន​ ១៤គ្រឿង​ (​មានវេបសាយមាន់ជល់ចំនួន​ ០៨គ្រឿង)

-​ រថយន្តចំនួន០១គ្រឿង

-​ ម៉ូតូចំនួន០៧គ្រឿង

បច្ចុប្បន្នឃាត់ខ្លួនមនុស្សទាំងអស់​រួមនិងវត្ថុតាងនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនិតិវិធី។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ