• ច័ន្ទ ២៩ មេសា ២០២៤ ០៧:១២ ព្រឹក

ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២១-២៧ ខែកញ្ញា ឆ្នាំ២០២២ អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនលាយឡំដោយផ្គរ_រន្ទះ_និងខ្យល់កន្ត្រាក់ នឹងសូមប្រយ័ត្នជំនន់ទឹកភ្លៀង

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្តី ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៧ ខែកញ្ញា ឆ្នាំ២០២២។

ក្រសួងធនធានទឹកបានឲ្យដឹងថា សម្ពាធខ្ពស់នៅលើប្រទេសចិន បានរុញច្រានប្រព័ន្ធសម្ពាធទាប (ITCZ) រំកិលចុះមកក្រោម អូសបន្លាយកៀកមកលើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានកម្ពុជា ។ ដំណាលគ្នានោះ ខ្យល់មូសុងនិរតីបក់ ក្នុងល្បឿនពីខ្សោយទៅបង្គួរ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យក្នុងរយៈពេលមួយសប្តាហ៍ទៅមុខ៖

១ តំបន់ទំនាបកណ្តាល

សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C

នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២ តំបន់ខ្ពង់រាប

សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C

សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C

នឹងអាចមានភ្លៀងក្នុងកម្រិតមធ្យមទៅច្រើន ក្នុងនោះផ្នែកមួយចំនួននៃបណ្តាខេត្តនៅក្នុងភូមិសាស្ត្រជាប់នឹងជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន អាចមានភ្លៀងធ្លាក់ខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣​ តំបន់មាត់សមុទ្រ

សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C

សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C

នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

យោងលើស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមអាជ្ញាធរដែនដីនិងសាធារណជនជ្រាបជាព័ត៌មាននិងបន្តមានការប្រុងប្រយ័ត្ន ចំពោះជំនន់ដែលអាចកើតមក ពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត (Overflow) និងជំនន់ទឹកភ្លៀង (Flash Flood) ដែលនឹងបន្តធ្លាក់បន្ថែមថ្មីផ្ទួនៗទៀត ជាពិសេសនៅក្នុងភូមិសាស្ត្រនៃតំបន់ជាប់ជួរភ្នំ, ទំនាបជាប់ក្បែរផ្លូវទឹក និងភូមិសាស្តជាប់ព្រំដែនថៃ៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ