• ច័ន្ទ ២៩ មេសា ២០២៤ ១០:០០ ព្រឹក

មុខសញ្ញាឆក់យ៉ាងសកម្មនៅលើស្ពាន និងក្រោមស្ពានអាកាសស្ទឹងមានជ័យ ម្នាក់ទៀតត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួន

ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៥:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវបេតុងលូទឹកស្អុយ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់យកកាបូបក្រវ៉ាត់ចង្កេះ ប្រព្រឹត្តនៅចំណុចមុខផ្ទះលក់គ្រឿងសង្ហារឹមលេខ២១២ ផ្លូវលេខ២១៧ ក្រុម៥២ ភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក  រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។  ជនរងគ្រោះឈ្មោះវៃ ស្រីណែត ភេទស្រី អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ជនសង្ស័យឈ្មោះសន វិសាល ហៅហុង ភេទប្រុស ជនជាតិខ្មែរ  មុខរបរ សិស្ស ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវមិនចាំលេខ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់៖ កាបូបក្រវ៉ាត់ចង្កេះ ពណ៌ ខ្មៅ ចំនួន ០១, ប្រាក់ដុល្លារចំនួន៨០០ ដុល្លារអាមេរិក, ប្រាក់រៀលចំនួន ២៩០,០០០រៀល និងទូរសព្ទ័ដៃម៉ាកអាយហ្វូនហ្វាយ។ 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ