• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៥៣ ព្រឹក

បង្ក្រាបករណីរក្សាទុក​ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងឃាត់ខ្លួនបុរស០១នាក់ នៅស្រុកព្រៃកប្បាស​ ខេត្តតាកែវ

តាកែវ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង​ ផាន់ណារ៉ា​ ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ឯកឧត្តម ឯក​ ឆេងហួត​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ

---------------------------អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស៖​ នៅថ្ងៃអាទិត្យ​ ទី១១ ខែកញ្ញា ឆ្នាំ២០២២​ វេលាម៉ោង១៥​,២៥នាទី​ លោកវរសេនីយ៍ឯក​ ឡេង​ ប៊ុនឡុង​ អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការរដ្ឋា​ន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃផ្តៅ​ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងយ៉ាប បានចុះបង្ក្រាបករណីរក្សាទុក​ ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី​ នៅចំណុចលេីផ្លូវលំ ស្ថិតនៅភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ឃាត់ខ្លួនបានមុខសញ្ញា០១នាក់​ ឈ្មោះ​ ​ផុន​ វណ្ណៈ​ ភេទប្រុស​ អាយុ២៨ឆ្នាំ​ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ដោយដកហូតវត្ថុតាងរួមមាន៖​ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់​​ ម៉ូតូ០១គ្រឿងម៉ាកហុងដាទ្រីម​ សេ១២៥​ ពណ៍ខ្មៅ​ សេរីឆ្នាំ២០២០​ ពាក់ផ្លាកលេខ​ ភ្នំពេញ1HH-4055​ ទូរស័ព្ទដៃ០១គ្រឿងម៉ាកអុបប៉ូ​ ។  បន្ទាប់មកកម្លាំងយើងបាននាំខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ