• ច័ន្ទ ២៩ មេសា ២០២៤ ០៦:១៣ ព្រឹក

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាអនុញ្ញាតឲ្យម្ចាស់រថយន្តគ្មានពន្ធចូលមកបំពេញកាតព្វ កិច្ចពន្ធនិងអាករ

ភ្នំពេញ÷អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(អតរ)បានសូមជម្រាបសាធារណជនជាពិសេសម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធស្រាបក្នុងប្រទេសដែលបានមកចុះបញ្ជីរួចឲ្យបានជ្រាបថាការអនុញ្ញាតឲ្យម្ចាស់រថយន្តគ្មានពន្ធចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករនឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៨ខែតុលាឆ្នាំ២០២២ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះដោយពុំមានការពន្យារពេលឡើយ។ក្នុងន័យនេះ អ.ត.រ. សូមរម្លឹកដល់ម្ចាស់រថយន្តចង្កូតស្តាំដែលបានចុះបញ្ជីរួចប៉ុន្តែនៅមិនទាន់បានមកបំពេញកាតព្វកិច្ចពន្ធនិងអាករឲ្យប្រញាប់រួសរាន់ចូលមកបង់ពន្ធអាករនៅតាមបណ្តាអង្គភាពគយនិងរដ្ឋាកររាជធានី_ខេត្តដែលសាមីខ្លួនបានចុះបញ្ជីរថយន្តរបស់ខ្លួនឲ្យបានមុនការកំណត់ដូចបានជម្រាបជូនខាងលើជាកំហិតដើម្បីចៀសផុតពីការបង្ក្រាបដោយមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចតាមដងផ្លូវការដ្ឋានអាជីវកម្មដ្ឋាននិងតាមទីកន្លែងសាធារណ:ជាយថាហេតុ។ក្រោយថ្ងៃទី៨ខែតុលាឆ្នាំ២០២២រថយន្តចង្កូតស្តាំបានចុះបញ្ជីរួចដែលពុំបានបំពេញកាតព្វកិច្ចពន្ធនិងអាករគឺជាមុខសញ្ញានៃការបង្ក្រាបរឹបអូសដោះជាគ្រឿងបន្លាស់ឬកំទេចចោលតាមច្បាប់និងបទប្បញ្ញត្តិជាធរមានដោយពុំមានការអនុគ្រោះទៀតឡើយ។

អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបជាពិសេសម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសទាំងអស់ចូលមកបំពេញកាតព្វកិច្ចនិងអាករឲ្យបានគ្រប់ៗគ្នានិងទាន់ពេលវេលា៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ