• ច័ន្ទ ២៩ មេសា ២០២៤ ១០:០៩ ព្រឹក

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៤៥.១៤៦បណ្ដាលឲ្យស្លាប់មនុស្សចំនួន០១នាក់

កោះកុង៖ បើយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តកោះកុងបានឲ្យដឹងថា នៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២២ នៅវេលាម៉ោង១៨:៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ (ស្របទិសគ្នា ពីជើងទៅត្បូង) នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៤៥.១៤៦ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល បណ្ដាលឲ្យស្លាប់មនុស្សចំនួន០១នាក់(ប្រុស)។១/ម៉ូតូម៉ាកវ៉េវ ពណ៌ស្លាទុំ (គ្មានស្លាកលេខ) បើកបរដោយឈ្មោះ សយ អ៊ុយ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវាលត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល (ស្លាប់នៅនឹងកន្លែងកើតហេតុ)។

២/រថយន្តម៉ាកសុំាយ៉ុងពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2H-1843 អ្នកបើកបរបានរត់គេចខ្លួនបាត់ ។

-មូលហេតុ រថយន្តម៉ាកសុំាយ៉ុងបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបុកម៉ូតូវ៉េវពីក្រោយ ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍។

-សាកសពបានប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

- វត្ថុតាងទាំងពីរគ្រឿង ផ្នែកជំនាញ  បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិលជាបណ្ដោះអាសន្ន ដើម្បីធ្វើការដោះស្រាយតាមនីតិវិធី។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ