• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០៩ ព្រឹក

នារីវ័យក្មេងម្នាក់ត្រូវបានឃាតកមួលកសម្លាប់ក្នុងរថយន្តម៉ាក Pruis នៅក្រុងបាត់ដំបង

បាត់ដំបង ៖ បើយោងតាមប្រភពព័ត៌មានពីអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោងប្រមាណជាង២០និង០០នាទី មានប្រជាពលរដ្ឋរាយការណ៍អំពីករណីប្រទះឃើញសាកសពនៅក្នុងរថយន្តម៉ាកPruis សេរីឆ្នាំ២០០៧ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BO-1371 ដែលចតចោលនៅចំណុចក្រោយផ្សារ ពួភុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។ ក្នុងករណីនេះ  ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងចុះទៅដល់ទីតាំង និងបានធ្វើការហុំព័ទ្ធកន្លែងកើតហេតុដើម្បីរងចាំការធ្វើកោសល្យវិច្ច័យ។ នៅព្រឹកថ្ងៃ១៥ ខែកញ្ញា  ឆ្នាំ២០២២ ក្រុមគ្រូពេទ្យសហការជាមួយកម្លាំងនគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ត បានចុះធ្វើកោសល្យវិច្ច័យនិងសន្និដ្ឋានបញ្ជាក់ថា នេះជាករណីឃាតកម្ម (មួលកសម្លាប់) ដែលស្ថានភាពសាកសពហើមស្អុយអាចស្លាប់កំឡុងពេល ៣ ឬ ៤ថ្ងៃមុន។ សាកសពមានឈ្មោះ ឌីម សោភា ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានមុខរបរ ជាអ្នកលក់ដីឡូតិ៍ និងបើកកន្លែងសម្អាងកាយ។

បច្ចុប្បន្ន កម្លាំងនគរបាលខេត្តកំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យនិងកំណត់មុខសញ្ញា ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។ ចំពោះសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ