• ច័ន្ទ ២៩ មេសា ២០២៤ ០២:៤៩ ព្រឹក

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ករណីលួចម៉ូតូ ពេលម្ចាស់ភ្លេចដកសោពីម៉ូតូ នៅខេត្តកោះកុង

កោះកុង៖ បើយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តកោះកុងបានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ករណីលួចម៉ូតូ ពេលម្ចាស់ភ្លេចដកសោពីម៉ូតូ នៅខេត្តកោះកុងហេតុការគឺនៅថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២២ វេលាម៉ោង៦:០០នាទីនៅម្ដុំផ្ទះជួលតាទីត ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែងឈ្មោះបុល លិក ភេទប្រុស អាយុ២១ ឆ្នាំមុខរបរកម្មករ ជាជនសង្ស័យ មានស្រុក កំណើតនៅខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នស្នាក់នៅក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ បានលួចម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២២ពណ៌ខ្មៅមានស្លាកលេខកោះកុង1C-4282 របស់ឈ្មោះគង់ សុវណ្ណរាជ ភេទប្រុសអាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិ២ សង្កាត់ស្មាច់មានជ័យ ដែលចតនៅមុខផ្ទះជួលមិនបានដកសោពីម៉ូតូ។កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងបានសហការជាមួយសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល បានធ្វើការឃាត់ខ្លួនបាននៅម្ដុំការ៉ាស់សាំងផ្លូវបំបែក ក្នុងស្រុកស្រែអំបិល នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៣:០០នាទី នឹងបានប្រគល់ឱ្យកម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទដើម្បីធ្វើតាមនីតិវិធីច្បាប់បន្ត។

*វត្ថុតាងដកហូត ម៉ូតូ១គ្រឿងហុងដាឌ្រីមស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ មានស្លាកលេខកោះកុង1C-4282។

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ