• ច័ន្ទ ២៩ មេសា ២០២៤ ១១:០២ ព្រឹក

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៣ខែកញ្ញាកើតឡើង៤លើកស្លាប់ម្នាក់របួស៤នាក់

ភ្នំពេញ÷តាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលេជាតិបានឲ្យដឹងនៅល្ងាចថ្ងៃអង្គារទី១៣ខែកញ្ញាឆ្នាំ២០២២នេះថា÷

សូមធ្វើដំណើរប្រកាន់ខ្ជាប់ច្បាប់ចរាចរណ៍ជានិច្ច!ខណ:ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២២នេះបណ្តាលឲ្យមនុស្សស្លាប់ចំនួន១នាក់របួសធ្ងន់៣នាក់(ស្រី១នាក់)របួសស្រាល១នាក់(ស្រី១)។

ជាក់ស្តែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណ:នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានគូសបញ្ជាក់ថាកណីគ្រោះថ្នាក់នេះដែរបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន៥នាក់កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៤លើក។

ជាមួយគ្នានោះនាយកដ្ឋាននគរបាលចរាចរណ៍ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាឲ្យគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយការគ្រោះថ្នាក់និងការពារជីវិតលោកអ្នកព្រមទាំងក្រុមគ្រួសារ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ