• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤៥ ព្រឹក

រកឃើញយានយន្តល្មើសចំនួន៣២៨គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩នៅទូទាំងប្រទេស

ភ្នំពេញ÷តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណ:ស្តីពីការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២២បានឲ្យដឹងថាចំនួនគោលដៅសរុប១៦២គោលដៅមានយានយន្តចូលគោលដៅចំនួន១.៩១២គ្រឿងម៉ូតូចំនួន១.៤៨៤គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៣២៨គ្រឿងមានម៉ូតូចំនួន២៦២គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បកនៅទូទាំងប្រទេស។

នេះបើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងនៅល្ងាចថ្ងៃអង្គារទី១៣ខែកញ្ញានេះ។

ដោយឡែកក្នុងរយ:ពេល១៣ថ្ងៃ(ថ្ងៃទី១_១៣ខែកញ្ញា)ការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន៣០.១២២គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៤.៣៤៤គ្រឿងម៉ូតូមានចំនួន៣.៦១៦គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩អនក្រ.បកនៅទូទាំងប្រទស។

របាយការណ៍ដដែលបានវាយតម្លៃរយ:ពេល១៣ថ្ងៃនៃខែកញ្ញានេះឃើញថាការអនុវត្តតាមអនុក្រឹត្យការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ