• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៥០ ល្ងាច

បង្ក្រាបគ្រឿងញៀន១៦ករណីឃាត់ខ្លួនជនសង្ស័យបានចំនួន២៨នាក់

ភ្នំពេញ÷តាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងនៅល្ងាចថ្ងៃអង្គារទី១៣ខែកញ្ញាឆ្នាំ២០២២នេះថា÷

ជនសង្ស័យចំនួន២៨នាក់(ស្រី២នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៦ករណីទូទាំងប្រទេសនៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២២នេះ។

ក្នុងចំណោមជនសង្ស័យចំនួន២៨នាក់រួមមាន÷

ជួញដូរ៩ករណីឃាត់មនុស្ស១២នាក់,ដឹកជញ្ជូនរក្សាទុក១ករណីឃាត់មនុស្ស១នាក់,ប្រើប្រាស់៦ករណីឃាត់មនុស្ស១៥នាក់(ស្រី២នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ខែកញ្ញារួមមាន÷

មេតំហ្វេតាមីន(ម៉ាទឹកកក)ស្មើនឹង២២៨,៦១ក្រាម។

លទ្ធផលខាងលើ៩អង្គភាពបានចូលរួមបង្ក្រប÷

នគរបាល÷៨អង្គភាព

១/មន្ទីរ÷ជួញដូរ២ករណីឃាត់១នាក់ប្រើប្រាស់២ករណីឃាត់៤នាក់ស្រី១នាក់ចាប់យកIce១៥១,៤៤ក្រាម។

២/បាត់ដំបង÷រក្សាទុក១ករណីឃាត់១នាក់ប្រើប្រាស់២ករណីឃាត់២នាក់ស្រី១នាក់ចាប់យកIce២,៥៩ក្រាម។

៣/កំពង់ចាម÷ជួញដូរ១ករណីឃាត់៣នាក់ប្រើប្រាស់១ករណីឃាត់៤នាក់ចាប់យកIce៣,៥៨ក្រាម។

៤/កំពត÷ជួញដូរ២ករណីឃាត់៣នាក់ចាប់យកIce៥៥,៥៤ក្រាម។

៥/រាជធានីភ្នំពេញ÷ជួញដូរ១ករណីឃាត់១នាក់ចាប់យកIce១៤,៧៩ក្រាម។

៦/ព្រៃវែង÷ជួញដូរ២ករណីឃាត់៣នាក់ចាប់យកIce០,២៣ក្រាម។

៧/សៀមរាប÷ប្រើប្រាស់១ករណីឃាត់៥នាក់។

៨/តបូងឃ្មុំ÷អនុវត្តន៍ដីកា១ករណីចាប់១នាក់។

កងរាជអាវុធហត្ថ÷១អង្គភាព

១/កំពង់ឆ្នាំង÷ជួញដូរ១ករណីឃាត់១នាក់ចាប់យកIce០,៤៤ក្រាម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ