• ច័ន្ទ ២៩ មេសា ២០២៤ ១១:៣២ ព្រឹក

ក្រសួងអប់រំ ប្រកាសពន្យារពេលប្រឡងបាក់ឌុប ទៅថ្ងៃទី៥-៦ ខែធ្នូ ព្រោះកម្ពុជាមមាញឹកជាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន នៅអំឡុងខែវិច្ឆិកា

ក្រសួងអប់រំ យុវជន និងកីឡា នោថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រកាសពន្យារពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទៅថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ព្រោះប្រទេសកម្ពុជាមមាញឹកជាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅអំឡុងខែវិច្ឆិកា។

សេចក្ដីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជានឹងមានព្រឹត្តិការណ៍ជាតិ និងព្រឹត្តិការណ៍តំបន់ដូចជា ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ, ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ និងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣។

ដើម្បីបញ្ចៀសការរំខាននានាដល់កិច្ចប្រជុំ ព្រឹត្តិការណ៍កីឡាជាតិ និងពិធីបុណ្យជាតិខាងលើ និងដើម្បីឲ្យបេក្ខជនមានពេលវេលាគ្រប់គ្រាន់ ក្នុងការរៀនសូត្រសម្រាប់ត្រៀមប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ក្រសួងសម្រេចពន្យារពេល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ ដែលគ្រោងរៀបចំនៅថ្ងៃទី២១ និងទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ទៅថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ វិញ។

ជាមួយគ្នានេះ ក្រសួងបានកំណត់វិញ្ញាសាជម្រើស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៥ ធ្នូ ២០២២ ដូចខាងក្រោម៖

*១៖ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ៖ ប្រវត្តិវិទ្យា *២៖ សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ផែនដី និងបរិស្ថានវិទ្យា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ