• ច័ន្ទ ២៩ មេសា ២០២៤ ១២:៥៩ ល្ងាច

ក្នុងសប្តាហ៍នេះនឹងអាចមានភ្លៀងធ្លាក់ពីកម្រិតតិចទៅបង្គួរហើយនៅក្នុងតំបន់ខ្លះអាចនឹងមាន ភ្លៀងច្រើនដោយអន្លើលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់

ភ្នំពេញ÷ក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២២បានបញ្ជាក់ថាព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប(ITCZ)ដែលមួយសប្តាហ៍នេះនឹងរំកិលចុះឡើងនៅចន្លោះពីភាគខាងជើងប្រទេសថៃឡាវវៀតណាមនិងភាគកណ្តាលអាងទន្លេមេគង្គជាមួយខ្យល់មូសុងនិរតីបក់ក្នុងល្បឿនលឿនពីខ្សោយទៅបង្គួរ។
ស្ថានភាពបែបនេះធ្វើឲ្យ÷
១_បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល÷សីតុណ្ហភាពអប្បបរមាមានពី២៣_២៥°Cនិងសីតុណ្ហភាពអតិបរមាមានពី៣១_៣៣°C។នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរក្នុងនោះតំបន់ខ្លះអាចមានភ្លៀងច្រើនដោយអន្លើលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។
២_បណ្តាខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសាន÷សីតុណ្ហភាពអប្បបរមាមានពី២២_២៤°Cនិងសីតុណ្ហភាពអតិបរមាមានពី៣០_៣២°C។នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរក្នុងនោះតំបន់ខ្លះអាចមានភ្លៀងច្រើនដោយអន្លើលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។
៣_តំបន់មាត់សមុទ្រ÷សីតុណ្ហភាពអប្បបរមាមានពី២២_២៤°Cនិងសីតុណ្ហភាពអតិបរមាមានពី៣០_៣២°C។នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ