• ច័ន្ទ ២៩ មេសា ២០២៤ ០៩:០១ ព្រឹក

ក្រសួងអប់រំនឹងផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិតជាបណ្ដោះអាសន្ន នៅរាជធានីភ្នំពេញ ចំនួន០៣ថ្ងៃ កាត់បន្ថយស្ទះចរាចរណ៍ពេលកិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការឲ្យផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិតជាបណ្ដោះអាសន្ន នៅរាជធានីភ្នំពេញ នៅថ្ងៃទី១០-១២ ខែវិច្ឆិកា ក្នុងគោលបំណងកាត់បន្ថយការស្ទះចរាចរណ៍ កាត់បន្ថយការរំខានដល់ប្រជាជននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាសម្រួលដល់ក្បួនរថយន្តរបស់គណៈប្រតិភូក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិតក្នុងរាជធានីភ្នំពេញ ជាបណ្តោះអាសន្ន ចំនួន០៣ថ្ងៃ គឺនៅថ្ងៃព្រហស្បតិ៍ ទី១០ ថ្ងៃសុក្រ ទី១១ និងថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិការ ឆ្នាំ២០២២

តាមរយៈសេចក្តីជូនដំណឹង បានអោយដឹងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រសួងអប់រំ បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយឱ្យយុវជន និងកីឡា នៃរដ្ឋបាលខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាបុគ្គលិកអប់រំ មាតាបិតា និងអ្នកអាណាព្យាបាលគ្រប់រូប ដើម្បីចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ