• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៣៣ ព្រឹក

ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី២០ខែកញ្ញាតម្លៃប្រេងឥន្ធន:នៅកម្ពុជាសាំងធម្មតាតម្លៃ៤,៤០០រៀល និងម៉ាស៊ូត៥,២០០រៀលក្នុង១លីត្រ

ភ្នំពេញ÷តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២២បានចេញសេចក្តីជូនដំណឹងប្រកាសពីតម្លៃលក់រាយប្រេងឥន្ធន:នៅតាមស្ថានីយ៍នានានៅកម្ពុជាគិតចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២២សាំងធម្មតាតម្លៃ៤,៤០០រៀលនិងម៉ាស៊ូតត្រូវលក់៥,២០០រៀលក្នុង១លីត្រ។នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថាផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធន:លើទីផ្សារអន្តរជាតិថ្លៃលក់រាយប្រេងឥន្ធន:ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២២នឹងត្រូវលក់៤.៦៦៧រៀលក្នុង១លីត្រសម្រាប់ប្រេងសាំងធម្មតាEA92និង៥.៤៦៧រៀលក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50ppm។

ពាក់ព័ន្ធនឹងបញ្ហាប្រេងឡើងថ្លៃខាងលើនេះដើម្បីជួយសម្រួលដល់ជីវភាពប្រជាជននិងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធន:នៅកម្ពុជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែននៅតែបន្តនិងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធន:នៅកម្ពុជាចំនួន៤សេនដុល្លារដដែលនៅក្នុង១លីត្រផងដែរ។
ដូច្នេះថ្លៃលក់រាយនៅកម្ពុជាក្នុងរយ:ពេលដូចគ្នាខាងលើសម្រាប់ប្រេងសាំងធម្មតាដែលនឹងត្រូវដាក់លក់រាយនៅកម្ពុជាក្នុងតម្លៃ៤.៤០០រៀលដដែលក្នុង១លីត្រនិងប្រេងម៉ាស៊ូតឡើងថ្លៃ៥.២០០រៀលក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50ppm៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ