• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៥៨ ព្រឹក

ការនាំចេញអង្កររបស់កម្ពុជាកើនជាង១៣ ភាគរយក្នុងរយៈពេល៨ខែដំបូងនិងបានចំណូលជាង ២៤២,៨០ លានដុល្លារ

កម្ពុជាបាននាំចេញអង្ករចំនួន ៣៨៩, ០០០ តោនចាប់ពីខែ មករា ដល់ ខែ សីហា ឆ្នាំ ២០២២ ដោយទទួលបានចំណូល ជាង ២៤២,៨០ លានដុល្លារ។
សហព័ន្ធស្រូវអង្ករកម្ពុជាដោយសង្កត់ធ្ងន់ថា ការនាំចេញអង្ករសរុបបានកើនឡើងជាង ១៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ក្នុងចំណោមអង្ករដែលកម្ពុជាបាននាំចេញមាន ៦៥,៨ ភាគរយ ជាអង្ករក្រអូបគ្រប់ប្រភេទខណៈអង្ករសមានជិត ៣០ ភាគរយអង្ករសម្រូប និងអង្ករសរីរាង្គមានជាង២ ភាគរយ។
ប្រទេសចិននៅតែជាទីផ្សារធំបំផុតដែលនាំចូលចំនួន ៤៤ ភាគរយ តាមពីក្រោយដោយប្រទេសបារាំងទិញ១៥ ភាគរយ ម៉ាឡេស៊ី ៦ភាគរយ ហូឡង់៤ភាគរយ អ៊ីតាលី ហ្គាបុង និងប្រ៊ុយណេ ៣ ភាគរយ ហើយនៅសល់ពីនោះ មាន២២ ភាគរយ ទិញដោយ ប្រទេសចំនួន៤៨ផ្សេងទៀត។

ក្នុងអំឡុងពេលនេះកម្ពុជាក៏បាននាំចេញស្រូវ ចំនួន ២,២៦៩,២១០ តោនទៅប្រទេសវៀតណាម។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ