• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៥២ ល្ងាច

ក្រសួងយុត្តិធម៌បង្កើតក្រុមការងារចំពោះកិច្ចប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ភ្នំពេញ÷នៅថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២២ក្រសួងយុត្តិធម៌បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារចំពោះកិច្ចមួយរបស់ក្រសួងដើម្បីប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្សជួញដូរពលកម្មកេងប្រវញ្ជពលកម្មនិងអាជីវកម្មផ្លូវភេទ។ជាការកត់សម្គាល់ការបង្កើតក្រុមការងារប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្សនេះគឺបន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់កម្ពុជាចូលក្នុងបញ្ជីខ្មៅជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣នៃការជួញដូរមនុស្ស។ក្រុមការងារចំពោះកិច្ចនេះមានប្រធានមួយរូបអនុប្រធានមួយរូបសមាជិក៩រូបនិងលេខាធិការចំនួន៧រូប។

តាមរយ:សេចក្តីសម្រេចចេញនៅថ្ងៃទី៩កញ្ញាក្រុមការងារចំពោះកិច្ចគឺជាសេនាធិការរបស់ក្រសួងយុត្តិធម៌ដែលមានតួនាទីនងភារកិច្ចដូចជា÷

_សម្របសម្រួលនីតិវិធីក្នុងការស៊ើបអង្កេតស្រាវជ្រាវនិងត្រួតពិនិត្យជនបរទេសតាមបណ្តាគោលដៅសង្ស័យដើម្បីឈានទៅដល់ការឃាត់ខ្លួនជនល្មើសនិងសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា_ជំរុញនិងពង្រឹងការស៊ើបអង្កេតការចោទប្រកាន់ការស៊ើបសួរនិងការផ្តន្ទាទោសពីបទល្មើសជួញដូរមនុស្សជួញដូរពលកម្មនិងអាជីវកម្មផ្លូវភេទឲ្យបានតឹងរ៉ឹងស្របតាមច្បាប់និងនីតិវិធីជាធរមាន

_ប្រមូលចងក្រងនិងរៀបចំតារាងស្ថិតិទិន្នន័យអំពីការស៊ើបអង្កេតការចោទប្រកាន់ការស៊ើបសួរនិងការផ្តន្ទាទោសពីបទល្មើសជួញដូរមនុសសជួញដូរពលកម្មនិងអាជីវកម្មផ្លូវភេទ

_ជំរុញការស៊ើបអង្កេតការចោទប្រកាន់ការស៊ើបសួរនិងការផ្តន្ទាទោសពីបទល្មើសសម្អាតប្រាក់ស្របច្បាប់និងនីតិវិធីប្រតិបត្តិស្តង់ដារ(SOP)ជាធរមានដោយសហការជាមួយក្រុមការងាររបស់ក្រសួងយុត្តិធម៌ប្រឆាំងការម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យក្នុងករណីដែលក្រុមការងារពិនិត្យឃើញនូវតម្រុយនៃបទល្មើសសម្អាតប្រាក់ដែលកើតចេញពីបទល្មើសជួញដូរមនុស្សជួញដូរពលកម្មនិងអាជីវកម្មផ្លូវភេទ

_ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារជាប្រចាំជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌

_បំពេញភារកិច្ចផ្សេងទៀតតាមការកំណត់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កាលពីពេលកន្លងទៅសហរដ្ឋអាមេរិកបានដាក់កម្ពុជាចូលក្នុងបញ្ជីខ្មៅជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣នៃការជួញដូរមនុស្ស។

សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពីការជួញដូរមនុស្ស(គ.ជ.ប.ជ)បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចរបស់ក្រសួងការបរទេសអាមេរិកដាក់កម្ពុជាចូលក្នុងបញ្ជីខ្មៅនេះដ្បិតកម្ពុជាបានខិតខំយ៉ាងសកម្មក្នុងការទប់ស្កាត់នូវអំពើជួញដូរមនុស្សនេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ