• ច័ន្ទ ២៩ មេសា ២០២៤ ០៣:១៣ ព្រឹក

រដ្ឋាភិបាលបញ្ជាឱ្យ ក្រសួងពាក់ព័ន្ធ ប្រែក្លាយតំបន់រុនតាឯកទៅជាទីក្រុងរណបថ្មីនៅសៀមរាប

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែនបានបញ្ជាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលខេត្តសៀមរាប រៀបចំ តំបន់ធម្មជាតិ រុន តា ឯកប្រែក្លាយទៅជាទីក្រុងរណបថ្មីសម្រាប់ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និង តំបន់ ផ្សេង ទៀតស្ថិតក្រោមការគ្រប់គ្រងរបស់ អាជ្ញាធរជាតិអប្សរា ។ ការដាក់បទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ខាងលើនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ស្ដីពី «សេចក្ដីព្រាងច្បាប់គោលនយោបាយជាតិអភិវឌ្ឍន៍ វិស័យកសិកម្ម ឆ្នាំ ២០២២ ដល់ ឆ្នាំ ២០៣០» កាលពីថ្ងៃសុក្រដើម្បីអនុវត្តតាមផែនការនិងដាក់ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព ។

សម្ដេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ៖ « ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តសៀមរាបត្រូវរៀបចំអភិវឌ្ឍ តំបន់រុនតា ឯក ទៅជាភូមិធម្មជាតិរុនតាឯកដែលជាទីតាំងបន្តមរតក ពីសម្ដេចវិបុល បញ្ញា សុខ អាន ឱ្យប្រែក្លាយជាទីក្រុងរណបថ្មី » ។ សម្ដេចបន្ថែម ថា ការ ប្រែក្លាយ ភូមិ ធម្មជាតិ រុន តា ឯក ទៅ ជា ទីក្រុង រណប ថ្មី នេះ គឺ សម្រាប់ ការផ្លាស់ប្ដូរ ទីលំនៅ របស់ ប្រជាពលរដ្ឋ ដែល បាន ស្ម័គ្រចិត្ត រុះរើ សំណង់ ខុសច្បាប់ ក្នុង តំបន់ រមណីយដ្ឋានអង្គរ និង តំបន់ដទៃទៀតដែល ស្ថិត ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាដោយរៀបចំកសាងឱ្យមានហេដ្ឋារចនាសម្ពន្ធរូបវន្តសំខាន់ ៗ រួមមានផ្លូវលំ សាលារៀនមន្ទីរពេទ្យសេវាទឹកស្អាត និងអគ្គិសនី ជាដើម ។

សម្ដេច ហ៊ុន សែន បន្តថាកន្លងមកក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួង បរិស្ថាន អាជ្ញាធរជាតិអប្សរាស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តសៀមរាបបាន ដោះស្រាយផលប៉ះពាល់ចំពោះអ្នកកាន់ កាប់ដីធ្លី និង សំណង់ ខុស ច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតបានល្អដើម្បីបំពេញតាមលក្ខខណ្ឌនៃការបន្តរក្សាសម្បត្តិរបស់រមណីដ្ឋានអង្គរជាបេតិកភណ្ឌពិភពលោក៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ