• ច័ន្ទ ២៩ មេសា ២០២៤ ០២:២១ ព្រឹក

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ ករណីឃាតកម្មគិតទុកជាមុន នៅខេត្តប៉ៃលិន

ខេត្ដប៉ៃលិន៖យោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាល ខេត្ដប៉ៃលិនបានឲ្យដឹងថាមានករណីឃាតកម្មគិតទុកជាមុនចំនួនមួយករណីបានកើតឡើង នៅចំណុចស្រែប្រាំងស្ថិតក្នុង ភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលអោយមនុស្សស្លាប់ ០១នាក់ របួសស្រាល០១នាក់ និងខូចម៉ូតូ ០១ គ្រឿងធ្ងន់។ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៣:០០នាទីយប់ កន្លងទៅ។ដោយមានគោលការណ៍ឯកភាពពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ ស្នងការ បានចាត់ឱ្យ លោកឧត្តមសេនីយ៍ត្រី ស្រី សាម៉ុន ស្នងការរង ទទួលផែននគរបាលព្រហ្មទណ្ឌ បើកការស៊ើបអង្កេតចុះពិនិត្យជាក់ស្ដែង និងស្តាប់ការបំភ្លឺរបស់សាក្សីផ្ទះនៅជិតកន្លែងកេីតហេតុ និងដល់ផ្ទះជនរងគ្រោះ(សព) រហូតឈានមកដល់ថៃ្ងទី០៣ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានកំណត់បានមុខសញ្ញា និងបានឃាត់ខ្លួនជន សង្ស័យបានចំនួន ០៨នាក់ មានឈ្មោះដូចខាងក្រោម ៖

 

១/ ឈ្មោះ ជី ថៃ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។២/ ឈ្មោះ  ឡូត សាក់កាន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។៣/ ឈ្មោះ សូរ សីហា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។៤/ ឈ្មោះ ធូ ពិទូ ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ៥/ ឈ្មោះ ចាន់ឌី សំណាង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(ជាជនដៃដល់)។៦/ឈ្មោះ ជា វិចិត្រ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

៧/ ឈ្មោះ​ វិត​ ចាន់​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​ រស់នៅ​ភូមិ​ភ្នំ​កុយ​ ឃុំ​សាលាក្រៅ​ ស្រុកសាលាក្រៅ​ ខេខេត្តប៉ៃលិន។៨/ ឈ្មោះ​ សុខ​ វណ្ណៈ​ (ហៅ​ ធន) ភេទប្រុស​ អាយុ​ ២១ឆ្នាំ​ រស់នៅ​ភូមិ​ភ្នំ​ស្ពង់​ ឃុំ​សាលាក្រៅ​ ស្រុកសាលាក្រៅ​ ខេត្ត​ប៉ៃលិន​។

+ បញ្ជាក់: ជនសង្ស័យមានបក្ខពួកចំនួន ០៩នាក់ ឃាត់ខ្លួនបានចំនួន ០៨នាក់ នៅសល់ចំនួន ០១នាក់ ឈ្មោះ ភា ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថាពិតជាបានពួនស្ទាក់គប់ពូថៅទៅលេីជនរងគ្រោះបណ្តាលឲ្យជនរងគ្រោះស្លាប់នៅនិងកន្លែងពិតប្រាកដមែន៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ