• ច័ន្ទ ២៩ មេសា ២០២៤ ១២:១៨ ល្ងាច

បុរសម្នាក់ចងកធ្វើអត្តឃាតដោយខ្លួនឯងនៅស្រុកមណ្ឌលសីមា

កោះកុង៖ យោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តកោះកុងបានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលបានទទួលសេក្តីរាយការណ៍ ពីលោក ប៊ុន - មី ជាប្រជាជន បានរាយការណ៍ថា មានមនុស្សចងកនៅជាប់ដើមឈើកាស្យា នៅចំណុច ភូមិ នាងកុក ឃុំ ប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ។នៅថ្ងៃទី០៧ ខែ កញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ១.២០នាទី រសៀលកម្លាំងជំនាញ និង កម្លាំងក្រុមគ្រូពេទ្យ បានទៅដល់កន្លែងកើតហេតុ ដែលមានមនុស្សចងកធ្វើអត្តឃាតពិតប្រាកដ មែន ហើយបានធ្វើការស្រាវជ្រាវរកសាវតាជាតិរបស់សព សពមានឈ្មោះ អុក គា ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ កម្មករទូកនេសាទ ស្នាក់នៅបណ្ដោះអាសន្នលើទូក នៅក្នុងកំពង់ផែប្រមូលទិញផលនេសាទភូមិនាងកុក ឃុំ ប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ។

ឈ្មោះ អុក គា មានទីលំនៅបច្ចុប្បន្នភូមិ វត្តថ្មី ឃុំ តាជេស ស្រុក កំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង ។

ដោយមានការបំភ្លឺរបស់ឈ្មោះ ឈិន ឆោម ភេទ ប្រុស អាយុ ២៧ ឆ្នាំ និង ឈ្មោះ គល់ យ៉ាត់ ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ កម្មករទូកនេសាទ មានទីលំនៅផ្ទះជិតគ្នានៅភូមិ វត្តថ្មី ឃុំ តាជេស ស្រុកកំពង់ត្រឡាច .កំពង់ឆ្នាំង បានអោយដឹងថា ឈ្មោះ អុក គាដេកនៅជិតគ្នា ហើយបាននិយាយប្រាប់ថា ជួយមើលកូនអោយផង រួចហើយក៏នាំគ្នា ដេកនៅលើទូកជាមួយគ្នារហូតដល់ម៉ោង ៥ ជិតភ្លឺ ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២២ក៏បានបាត់ឈ្មោះ អុក គា នៅកន្លែងដេក តែម្ដង ហើយពួកខ្ញុំដើររកនៅក្នុងបរិវេនកំពុងផែប្រមូលទិញផលនេសាទពុំឃើញ លុះដល់វេលាម៉ោង ១.២០នាទី រសៀល ទើប បានឃើញសពឈ្មោះ អុក គា ចងកនៅជាប់ដើមឈើកាស្យាតែម្ដង ។

តាមការសន្និដ្ឋាន របស់កម្លាំងជំនាញ និង ក្រុមគ្រូពេទ្យពិនិត្យទៅឃើញថា ឈ្មោះ អុក គា ពិតជាចងកធ្វើអត្តឃាត ដោយខ្លួនឯងពិតប្រាកដមែន ។

សពបានប្រគល់ទៅអោយឈ្មោះ ឈិន ឆោម និង ឈ្មោះ គល់ យ៉ាត់ យកទៅប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណីនៅភូមិវត្តថ្មី ឃុំ តាជេស ស្រុក កំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ