• ច័ន្ទ ២៩ មេសា ២០២៤ ០៤:០៣ ព្រឹក

រយ:ពេល៨ខែឆ្នាំនេះការប្រមូលចំណូលថវិការដ្ឋសម្រេចបាន៤ពាន់លានដុល្លារស្មើនឹង៧០% នៃច្បាប់ថវិកាជាតិ

ភ្នំពេញ÷តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបញ្ជាក់ថាក្នុងរយ:ពេល៨ខែឆ្នាំ២០២២នេះការប្រមូលចំណូលថវិការរដ្ឋសម្រេចបាន១៦៤៣០ប៊ីលានរៀល(ប្រមាណ៤ពាន់លានល្លារ)ស្មើនឹង៧០%ធៀបនឹងច្បាប់ថវិកាជាតិខណ:ដែលចំណូលសារពើពន្ធនៅតែបន្តរួមចំណែកខ្ពស់រហូតដល់៩៣%នៃចំណូលសរុប។ជាក់ស្តែងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្តីពីលទ្ធផលនៃកិច្ចប្រជុំគណ:កម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:និងក្រុមការងារបច្ចេកទេសស្តីពីការត្រួតពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តន៍កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:ដំណាក់កាលទី៣បូក២ប្រចាំឆមាសទី១ឆ្នាំ២០២២កាលពីថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២២ម្សិលមិញនេះនៅទីស្តីការក្រសួងសេដ្ឋកិច្ចក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងជាប្រធានគណ:កម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:(គ.ហ.ស)។ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់យ៉ាងដូច្នេះថា÷"ក្នុងរយ:ពេល៨ខែនៃឆ្នាំ២០២២,ការប្រមូលចំណូលថវិការដ្ឋសម្រេចបាន១៦៤៣០ប៊ីលានរៀលស្មើនឹង៧០%ធៀបនឹងច្បាប់ខណ:ដែលចំណូលសារពើពន្ធនៅតែបន្តរួមចំណែកខ្ពស់រហូតដល់៩៣%នៃចំណូលសរុប។ដោយឡែកចំពោះការអនុវត្តចំណាយថវិកាជាតិសម្រេចបាន១៥២៧១ប៊ីលានរៀលស្មើនឹង៥៧%ធៀបនឹងច្បាប់"។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់បន្ថែមថាការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណ:កំពុងវិវត្តន៍ទៅរកប្រក្រតីភាពនិងភាពល្អប្រសើរឡើងវិញបន្ទាប់ពីស្ថានភាពជំងឺកូវីដ_១៩មានភាពថមថយក្នុងរយ:ពេលចុងក្រោយនេះដែលឆ្លុះបញ្ចាំងពីភាពធន់នៃសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណ: ភាពបត់បែននៃការអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រនិងចីរភាពនៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:។ជាមួយគ្នានេះចំពោះសកម្មភាពកែទម្រង់គន្លឹះៗដូចជាការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានការកសាងនិងកែលម្អប្រព័ន្ធនិងការរៀបចំលិខិតបទដ្ឋានគតិយុត្តិស្នូលសំខាន់ៗនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:ភាគច្រើនបន្តមានវឌ្ឍនភាពក៏ដូចជាសម្រេចបាននូវលទ្ធផលជាយុទ្ធសាស្ត្រផងដែរ។

ការរៀបចំច្បាប់សំខាន់ៗដូចជា÷"សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:(ថ្មី)ត្រូវបានរៀបចំនិងដាក់ឆ្លងពិគ្រោះយោបល់ជាមួយក្រសួង_ស្ថាប័នដៃគូអភិវឌ្ឍន៍អង្គការមិនមែនរដ្ឋាភិបាលខណ:ដែល"សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ"ត្រូវបានអនុម័តនិងដាក់ឲ្យអនុវត្តន៍៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ