• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០៨ ព្រឹក

កម្ពុជាផ្តល់ជំនួយមនុស្សធម៌ដល់ប៉ាគីស្ថានដែលរងគ្រោះដោយទឹកជំនន់

ប្រទេសកម្ពុជា ដែលជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្រាប់ឆ្នាំ ២០២២ បានបរិច្ចាគថវិកាចំនួន ៥០,០០០ ដុល្លារ ដល់ប្រទេសប៉ាគីស្ថាន ដែលរងគ្រោះដោយទឹកជំនន់។

សេចក្តីប្រកាសព័ត៌មានមួយថា ជំនួយមនុស្សធម៌គឺ “ដើម្បីបង្ហាញពីស្មារតីនៃសាមគ្គីភាពអន្តរជាតិសម្រាប់ប៉ាគីស្ថាន” ។

នេះជាលើកទី២ហើយ ដែលកម្ពុជាផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសប៉ាគីស្ថាន ដែលរងគ្រោះដោយទឹកជំនន់ បន្ទាប់ពីការបរិច្ចាកលើកទី១ចំនួន ៥០,០០០ ដុល្លារ ត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០១០ ក្នុងអំឡុងពេលទឹកជំនន់ស្រដៀងគ្នានេះ។

យោងតាមស្ថិតិចុងក្រោយដែលចេញដោយអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិប៉ាគីស្ថានកាលពីថ្ងៃសៅរ៍ ចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសប៉ាគីស្ថានដោយសារភ្លៀងមូសុង និងទឹកជំនន់ក្នុងរដូវកាលនេះ ចាប់តាំងពីពាក់កណ្តាលខែមិថុនា បានកើនឡើងដល់ប្រហែល ១,២៩០ នាក់ រួមជាមួយអ្នករងរបួសចំនួន ១២,៥៨៨ នាក់។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ