• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៥៣ ព្រឹក

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់(០២នាក់ទៀតរត់គេចខ្លួនបាត់) ពាក់ព័ន្ធករណីបរបាញ់សត្វព្រៃខុសច្បាប់នៅខេត្តកោះកុង

កោះកុង÷យោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តកោះកុងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានអោយដឹងថាមានករណីបរបាញ់សត្វព្រៃដោយខុសច្បាប់នៅវេលាម៉ោង០១:៤០នាទីរំលងអាទ្រាតឈានចូល ថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២២ ចំនុចភូមិទឹកល្អក់ឃុំ ជីផាតស្រុកថ្មបាំង ខេត្តកោះកុង កំលាំងអង្កាសម្ព័នមិត្តសត្វព្រៃចំនួន០៥នាក់ កំលាំង កងរាជអាវុធហត្ថ ចំនួន០២នាក់ បរិស្ថាន០១នាក់ តំណាងអង្ការ០២នាក់ ដឹកនាំដោយជនបរទេស បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់(០២នាក់ទៀតរត់គេចខ្លួនបាត់) ។១/ឈ្មោះ ស្រី វាសនា ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរបុខរបរបុគ្គលិកក្រុមហ៊ុនមានទីលំនៅ ភូមិអូរដឹម សង្កាក់ចោមចៅ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ។

២/ឈ្មោះ ហុង រត្នមុនី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ  មានទីលំនៅសង្កាត់ទឹកល្អក់១ ខ័ណ្ឌទទួលគោក រាជធានីភ្នំពេញ

+វត្ថុតាងរួមមាន:

-រថយន្តម៉ាក ហ្វតពណ៍ត្រេអុី ពាក់ស្លាកលេខ ២-៤៧៩៣ ខេមរ:ភូមិន្ន០២ ចំនួន០១គ្រឿង

-សត្វប្រើស០១ក្បាល -សម្ពោច០១ក្បាល  -សាច់សត្វមួយស្បោងតូច -អាវុធចំនួន០៥ដើម វែង០២ដើម ខ្លី០៣ដើម និងគ្រាប់ចំនួន ៥៩គ្រាប់ ។

បច្ចប្បន្ន:ជនសង្ស័យត្រូវបានកំលាំងអង្ការសម្ព័នមិត្តសត្វព្រៃបញ្ជូនទៅមន្ទីបរិស្ថាន កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ