• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៥៦ ព្រឹក

ទឹកជំនន់ក្នុងខែសីហាបង្កឲ្យមនុស្ស៩នាក់ស្លាប់និងប៉ះពាល់រាប់ម៉ឺនគ្រួសារ

​ទឹកជំនន់​ទូទាំង​ប្រទេស​ក្នុង​ខែ​សីហា​បាន​បង្ក​ឲ្យ​មនុស្ស​៩​នាក់​ស្លាប់​ ​និង​ប៉ះពាល់​ដល់​ ​២​១​.០​០​០​ ​គ្រួសារ​ ​គិតជា​ប្រជាពលរដ្ឋ​ចំនួន​ ​៨​៣​,​០​០​០​នាក់​ ​និង​ដំណាំ​រាប់​រយ​ហិកតា​ក៏​ត្រូវ​បាន​បំផ្លាញ​ផង​ដែរ​។​​ក្នុង​កិច្ចប្រជុំ​បូកសរុប​​លទ្ធផល​​ការងារ​គ្រប់គ្រង​​គ្រោះ​មហន្តរាយ​ខែ​សីហា​ ​ឆ្នាំ​២០២២​ ​និង​ទិសដៅ​បន្ត​ក្នុង​ខែកញ្ញា​ ​ឆ្នាំ​២​០​២​២​ ​កាល​ពី​ថ្ងៃ​ទី​០​២​ ​ខែកញ្ញា​ ​លោក​ ​​គន់​  ​គីម ​ ​អនុប្រធាន​ទី​១​ ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​​មហន្តរាយ​ ​មាន​ប្រសាសន៍​ថា​ ​ខេត​្ត​កណ្តាល​ ​តាកែវ​ ​ស្វាយរៀង​ ​ព្រៃវែង​ ​និង​រាជធានី​ភ្នំពេញ​ ​គឺជា​ខេត្ត​ដែល​​រងគ្រោះ​ដោយ​ទឹក​ជំនន់​ខ្លាំង​​ជាង​​គេ​។​

​លោក​ថា​ ​ផ្ទះ​ចំនួន៣​.២​៧​៤​ ​ខ្នង​ ​សាលារៀន​ ​១​៤​ ​កន្លែង​ ​វត្ត​ចំនួន​ ​៧​ ​និង​មន្ទីរពេទ្យ​ចំនួន​ ​២​ ​ព្រមទាំង​អគារ​​ពាណិជ្ជកម្ម​ ​និង​ការិយាល័យរដ្ឋបាល​​ត្រូវ​បាន​​ជន់​​លិច​។​

​លោក​​​​មាន​ប្រសាសន៍ថា​៖​ ​«​ ​ក្នុងចំណោម​គ្រួសារ​​​ដែល​រង​ផល​ប៉ះពាល់​ចំនួន​ ​២​០​.៩៦៤​ ​គ្រួសារ​មាន​ប្រជាពលរដ្ឋ​ចំនួន​ ​៨៣.៨៥៦​នាក់​ត្រូវ​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ទៅ​កាន់​ទី​ជម្រក​សុវត្ថិភាព​បណ្តោះអាសន្ន​ ​»​។​

​លោក​បាន​បន្ត​ថា​៖​ ​«​មាន​អ្នក​ស្លាប់​៩​នាក់​ ​ស្ត្រី​៣​នាក់​ ​និង​កុមារ​៦​នាក់​ ​»​។​ ​នេះ​បើ​តាម​លោក​ ​គន់​ ​គីម​ ​។​ ​លោក​ថា​ ​ភ្លៀង​ធ្លាក់​ខ្លាំង​មិន​ត្រឹមតែ​មក​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ​ថែម​ទាំង​​ប្រទេស​​ផ្សេងទៀត​ក្នុង​តំបន់​ផង​ដែរ​។​​លោក​​បន្ត​ថា​៖​ ​«​ភ្លៀង​មួយ​ផ្នែក​ដោយសារ​​ការ​ប្រែប្រួល​អាកាសធាតុ​បាន​ប៉ះពាល់​ដល់​គ្រប់​វិ​ស័យ​។​ ​ទឹក​​ទន្លេមេគង្គ​ ​និង​ទន្លេសាប​ ​បាន​ហក់​ឡើង​លើស​ក​ម្រិ​ត​ប្រុងប្រយ័ត្ន​ ​ដូចជា​នៅ​ស្រុកស្រែ​​ពក​ ​រតនគិរី​ ​ស្ទឹង​ក្រឡាញ់​ ​សៀមរាប​ ​និង​​ស្ទឹង​សែន​ ​ក្នុង​​ខេត្ត​ព្រះ​វិហារ​ ​និង​​ខេត្ត​​កំពង់ធំ​ ​»​។​

​លោក​ថា​ ​គណៈ​កម្ម​ធិ​ការបាន​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ ​និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ​ក្នុង​ការរៀបចំ​ ​និង​អន្តរាគមន៍​ជួយសង្គ្រោះ​ ​និង​ឆ្លើយតបនឹង​គ្រោះ​មហន្តរាយ​។​

​រដ្ឋាភិបាល​ក៏បាន​ឆ្លើយតប​ទាន់​ពេល​វេលា​ ​និង​ស្តារ​ឡើងវិញ​នូវ​រាល់​ការ​ខូចខាត​ដែល​បណ្តាលមកពី​ទឹកជំនន់​ ​ជាពិសេស
​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ជនបទ​ ​និង​វិ​ស​័​យ​កសិកម្ម​។​

​លោក​ ​សេក​ ​ សុខុម​ ​ ប្រធានមន្ទីរ​ព័ត៌មាន​ខេត្ត​បន្ទាយ​មានជ័យ​ ​មានប្រសាសន៍ថា​
ក​ម្ពស់​ទឹក​មិនទាន់​ដល់ក​ម្រិ​ត​គ្រោះថ្នាក់​ទេ​ ​ប៉ុន្តែ​លោក​បាន​បន្ថែម​ថា​ ​វាលស្រែ​ ​និង​ប្រឡាយ​មាន​ទឹក​ពេញ​។​

​លោក​ យ៉ុ​ង​ ​គឹម​ហ៊ាន​ ​អភិបាល​រង​ខេត្ត​ព្រះវិហារ​បាន​មានប្រសាសន៍ថា​ ​ក​ម្ពស់​ទឹក​បាន​ស្រក​ក្នុង​ខេត្ត​ហើយ​ ​ហើយ​ប្រជាពលរដ្ឋ​ចំនួន​ប្រាំបួន​គ្រួសារ​​កំពុង​បន្ត​ស្នាក់​នៅ​​ក្នុង​ជម្រក​​បណ្តោះ​អាសន្ន​។​

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ