• ច័ន្ទ ២៩ មេសា ២០២៤ ០៨:២៧ ព្រឹក

ចាប់ពីថ្ងៃទី៧ខែកញ្ញាដល់ថ្ងៃទី១៣ខែកញ្ញឆ្នាំ២០២២អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរមានភ្លៀងធ្លាក់ច្រើនដោយអន្លើលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់

ភ្នំពេញ÷តាមសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍អាកាសធាតុចាប់ពីថ្ងៃទី៧ខែកញ្ញាដល់ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២២ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា÷ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបនិងខ្យល់មូសុង(ITCZ)សម្ពាធទាបនិងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។

ស្ថានភាពបែបនេះធ្វើឲ្យ÷

១_បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល÷សីតុណ្ហភាពអប្បបរមាមានពី២៣_២៥°Cនិងសីតុណ្ហភាពអតិបរមាមានពី៣៣_៣៥°C។នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីមធ្យមទៅបង្គួរក្នុងនោះក៏មានភ្លៀងធ្លាក់ច្រើនដោយអន្លើលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។

២_បណ្តាខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសាន÷សីតុណ្ហភាពអប្បបរមាមានពី២២_២៤°Cនិងសីតុណ្ហភាពអតិបរមាមានពី៣២_៣៤°C។នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។

៣_តំបន់មាត់សមុទ្រ÷សីតុណ្ហភាពអប្បបរមាមានពី២២_២៤°Cនិងសីតុណ្ហភាពអតិបរមាមានពី៣១_៣៣°C។នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។

យោងលើស្ថានភាពអាកាសធាតុដូចបានជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន។ដោយឡែកសម្រាប់ប្រជាពលរដ្ឋរស់នៅបណ្តាខេត្តនៅក្នុងភូមិសាស្ត្រជាប់ជួរភ្នំទីទំនាបនិងជាប់ផ្លូវទឹកសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី៦_៩ខែកញ្ញានិងនៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់និងរលកសមុទ្រខ្ពស់ចាប់ពីថ្ងៃទី៧_៩ខែកញ្ញាឆ្នាំ២០២២៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ