• ច័ន្ទ ២៩ មេសា ២០២៤ ១២:១២ ល្ងាច

សម្តេច ហ៊ុន សែន ព្រមានបុគ្គលឈ្មោះ ហ៊ុន វិបុល ឲ្យឈប់បោកប្រាស់ថា ខ្លួនជាប្អូនជីដូនមួយរបស់សម្តេចទៀត បើមិនចង់មានរឿង

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកនៅល្ងាចថ្ងៃអង្គារនេះ បានចេញ មកប ដិ សេធថា បុគ្គលឈ្មោះ ហ៊ុន វិបុល មិនមែនជាប្អូនជីដូនមួយរបស់សម្តេចនោះទេ។ ជាមួយការបដិសេធនេះ សម្តេចតេជោ ថែមទាំងព្រមានឲ្យបុគ្គលរូបនេះឈប់ដើរបោកប្រាស់គេថា ខ្លួនជាប្អូនជីដូនមួយរបស់សម្តេចតទៅទៀត បើមិនចង់មានរឿងជាមួយសម្តេច។សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកថា ៖«ដើម្បីបញ្ចប់នៅសកម្មភាពបោកប្រាស់របស់ឈ្មោះហ៊ុន វិបុលដែលបន្លំខ្លួនថា ជាប្អូនជីដូនមួយរបស់ខ្ញុំពេលនេះ ខ្ញុំសូមបញ្ជាក់ជូនថា ខ្ញុំពិតជាមានប្អូនជីដូនមួយម្នាក់ឈ្មោះហ៊ុន វិបុល ពិតមែន តែប្អូនប្រុសរបស់ខ្ញុំត្រូវបានពួកប៉ុល ពតសម្លាប់តាំងពី៤៤ឆ្នាំមុនមកម្លេះ»។

សម្តេចនាយករដ្ឋមន្រ្តី បានបន្តទៀតថា៖ «ក្មួយរបស់ខ្ញុំបានណែនាំ ហ៊ុន វិបុល តាមរយៈទូរសព្វ័២លើកមកហើយ តែមនុស្សនេះនៅតែបន្តតាំងខ្លួនជាប្អូនជីដូនមួយខ្ញុំមិនព្រមឈប់ដែលរឿងនេះអាចបង្កឱ្យមានការភ័នច្រឡំថាខ្ញុំជាមនុស្សមិនរាប់អានបងប្អូន។ បងប្អូនជនរួមជាតិបានដឹងហើយថា ខ្ញុំបានក្រាញននៀលរួមរស់នៅជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈនិងគ្រប់ស្រទាប់ក្នុងសង្គមដោយគ្មានការរើសអើង។ និយាយមួយបែបខ្ញុំ គឺជាមនុស្សរាប់ញាតិ ហេតុអីខ្ញុំបែរជាបោះបង់ចោលប្អូនជីដូនមួយម្នាក់ដែលខ្ញុំនឹកគេទាំងយប់ទាំងថ្ងៃទៅវិញ?។ សូមប្អូនហ៊ុន វិបុលបញ្ឈប់សកម្មភាពបោកប្រាស់ត្រឹមនេះចុះបើមិនចង់មានរឿង»៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ