• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៥៦ ល្ងាច

ករណីឆ្លងចរន្តអគ្គិសនីបណ្តាលឆេះតូបអស់ចំនួន​ ០៩តូប នឹងសំភារះមួយចំនួន នៅ​ផ្សារ​ទួល​សង្កែ

ភ្នំពេញ៖ យោងតាមការផ្សាយពីប្រភពព័ត៌មាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថានៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង​ ១១:៣០​ នាទីយប់ថា មានករណីអគ្គីភ័យ​​មួយបានកើតឡើងនៅចំណុចទីតាំងផ្សារ​តូច​ទួល​សង្កែ​ សិ្ថតនៅសង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ដែលណ្តាល​មក​ពី​ឆ្លងចរន្តអគ្គិសនី។

 ម្ចាស់ទីតាំងឈ្មោះ : សុខ រី ភេទ​ ស្រី អាយុ​ ៥០​ ឆ្នាំ​ ជនជាតិខែ្មរ​ មុខរបរ​ អាជីវករ ប្រភេទសំណង់: ដែកប្រក់សង្ក័សីទំហំ ១,៥ម៉ែត្រ x ០៤ម៉ែត្រ

+​ ខូចខាតសម្ភារៈ:​ ឆេះតូបអស់ចំនួន​ ០៩តូប នឹងសំភារះមួយចំនួន ។

-​ ស្លាប់​មនុស្ស​ :​ គ្មាន​ ។

-​ របួស​មនុស្ស​:  គ្មាន​ ។ +​ កងកម្លាំង​អន្តរាគមន៍​របស់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ បានប្រើប្រាស់​រថយន្តការិយា​ល័យ​អគ្គិភ័យ​ :​ ចំនួន​ ១២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦​ រថយន្ត​ ស្មើរនឹង ២៨ម៉ែត្រគូប ។

+​ រថយន្តជំនួយអន្តរាគមន៍

- រថយន្តសាលាខណ្ឌឬស្សីកែវចំនួន​ ០១​ គ្រឿង​ ពុំបានប្រើប្រាស់ទឹក ។

-​ រថយន្តក្រុមហ៊ុន OCICជ្រោយចង្វារ ចំនួន ០៦​ គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ០១​ រថយន្ត​ សើ្មនឹង ០៦ម៉ែត្រគូប​ ។

​-​ ពន្លត់ចប់​ :​ នៅវេលា​ម៉ោង​ ១២:២០​ នាទីរំលងអាធ្រាត្រ​ ថ្ងៃ០៦​ ខែកញ្ញា​ ឆ្នាំ២០២២ ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ