• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៣១ ល្ងាច

បង្ក្រាបគ្រឿងញៀនចំនួន៥ករណីឃាត់ខ្លួនជនសង្ស័យចំនួន២៣នាក់

ភ្នំពេញ÷តាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងនៅព្រលប់ថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២២នេះថា÷ជនសង្ស័យចំនួន២៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៥ករណីទូទាំងប្រទេសនៅថ្ងៃទី៤ខែកញ្ញានេះ។
របាយការដដែលបន្តថាក្នុងចំណោមជនសង្ស័យទាំងចំនួន២៣នាក់រួមមាន÷ជួញដូរ២ករណីឃាត់មនុស្ស២នាក់,ដឹកជញ្ជូនរក្សាទុក១ករណីឃាត់មនុស្ស១នាក់និងប្រើប្រាស់២ករណីឃាត់មនុស្ស២០នាក់។វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៤ខែកញ្ញារួមមាន÷មេតំហ្វេតាមីន(ម៉ាទឹកកក)ស្មើនឹង៥,៣៩ក្រាមនិងមេតំហ្វេតាមីន(ម៉ាWY)ស្មើនឹង០,១២ក្រាម។

សូមជម្រាបថាក្នុងប្រតិបត្តិការចុះបង្ក្រាបជាលទ្ធផលមានចំនួន៤អង្គភាពដែលបានចូលរួមបង្ក្រាបដូចខាងក្រោម÷
នគរបាល÷៤អង្គភាព
១/បាត់ដំបង:រក្សាទុក១ករណីឃាត់១នាក់ចាប់យក(ម៉ាទឹកកក)២,៦៩ក្រាមនិងម៉ាកWy០,១២ក្រាម។
២/កំពង់ចាម÷ប្រើប្រាស់១ករណីឃាត់១៧នាក់។
៣/កំពង់ឆ្នាំង:ជួញដូរ១ករណីឃាត់១នាក់ចាប់យក(ម៉ាទឹកកក)០,៦១ក្រាម។
៤/ព្រៃវែង:ជួញដូរ១ករណីឃាត់១នាក់ប្រើប្រាស់១ករណីឃាត់៣នាក់ចាប់យក(ម៉ាទឹកកក)២,០៩ក្រាម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ