• ច័ន្ទ ២៩ មេសា ២០២៤ ០២:៥៧ ព្រឹក

មកស្តាប់ចម្លើយសារភាពរបស់ជនឆបោកប្រើប្រាស់ក្នុងរូបភាពផ្ញើលុយនិងសម្ភារ:មានតម្លៃពីក្រៅប្រទេស

ភ្នំពេញ:តាមប្រភពព័ត៌មានពីរបាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃសៅរ៍ទី៣ខែកញ្ញាឆ្នាំ២០២២បានឲ្យដឹងថា÷តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់នេះពួកគេធ្លាប់បានបោកប្រាស់ក្នុងរូបភាពផ្ញើលុយនិងសម្ភារ:មានតម្លៃពីក្រៅប្រទេសទាំងបានសម្រេចនិងមិនបានសម្រេចចំនួន៧,៩១០លេខទូរស័ព្ទអាចស្មើនឹងចំនួនជនរងគ្រោះដូចគ្នានេះដែរ។លេខទូរស័ព្ទជនរងគ្រោះដែលពួកគេធ្លាប់បានធ្វើសកម្មភាពបោកប្រាស់ហើយកត់ត្រាទុកក្នុងសៀវភៅចំនួន៥ក្បាលក្នុងនោះសៀវភៅទី១មានចំនួន១,៦៨១លេខ,សៀវភៅទី២មានចំនួន៦៣២លេខ,សៀវភៅទី៣មានចំនួន១,៩៩៤លេខនិងសៀវភៅទី៤មានចំនួន២៩លេខសរុបចំនួន៧,៩១០នាក់។ ហេតុដូច្ន្នេះសូមប្រជាពលរដ្ឋដែលធ្លាប់ចាញ់បោកជនទាំង២នាក់នេះតាមរយ:ការផ្ញើលុយឲ្យេជនទាំងនេះជាថ្នូរដើម្បីបានសម្ភារ:មកពីក្រៅប្រទេសសូមទំនាក់ទំនងមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីប្តឹងដាក់បន្ទុកបន្ថែុមទៅលើជនសង្ស័យ។សូមជម្រាបថាប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិនិងអគ្គស្នងការរងទទួលផែននិងចង្អុលបង្ហាញបញ្ជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯកង៉េងជួប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់លោកឧត្តមសេនីយ៍ទោជាវវិបុលអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់និងឈានរហូតដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។គួររម្លឹកថាយោងតាមដំណើររឿងហេតុកាលពីថ្ងៃទី៣ខែសីហាឆ្នាំ២០២២មានគណនីហ្វេសប៊ុកឈ្មោះPARIMALបានប្រាប់ថាខ្លួនជាប់នៅប្រទេសអ៊ុយក្រែនហើយខ្លួនត្រូវការផ្ញើប្រាក់មកទុកនៅស្រុកខ្មែរដើម្បីរកមនុស្សចិត្តល្អជួយរក្សាទុកឲ្យហើយឈ្មោះPARIMALធ្វើជាជ្រើសរើសយកជនរងគ្រោះឈ្មោះឯកពិសិដ្ឋភេទប្រុសរស់នៅសង្កាត់ចោមចៅ២ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

បន្ទាប់មកក៏មានស្ត្រីជនជាតិខ្មែរម្នាក់អះអាងខ្លួនជាមន្ត្រីគយដែលបានឃាត់ប្រាក់ខាងលើស្ត្រីនោះបញ្ជាក់ថាទាល់តែបង់ប្រាក់ពិន័យចំនួនUSD១៧,៥០០$តាមរយ:វីងលេខ ០៧៨ ៦៥ ៤១ ៧២ ទើបអាចទទួលបានកញ្ចប់ប្រាក់ខាងលើ។

ដោយចាញ់ល្បិចកលរបស់ក្រុមឆបោកខាងលើនៅថ្ងៃទី២៩ខែសីហាឆ្នាំ២០២២ជនរងគ្រោះបានផ្ញើប្រាក់ជាបន្តបន្ទាប់សរុប៩,១២០$។ប៉ុន្តែក្រោយពីផ្ញើប្រាក់រួចជនរងគ្រោះទាក់ទងលែងបានចំណែកគណនីហ្វេសប៊ុកឈ្មោះPARIMALក៏មិនអាចទាក់ទងបានទៀតទើបដឹងថាចាញ់បោកគេហើយប៉ុន្តែនៅថ្ងៃទី៣០ខែសីហាឆ្នាំ២០២២ស្រាប់តែឈ្មោះPARIMALបានទាក់ទងមកឲ្យជនរងគ្រោះផ្ញើប្រាក់បន្ថែម៥០០$ទៀតនឹងទទួលបានកញ្ចប់ប្រាក់នោះតែមុនពេលផ្ញើប្រាក់ជនរងគ្រោះបានរាយការណ៍មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីជួយអន្តរាគមន៍ទើបឃាត់ខ្លួនជនសង្ស័យបានខណ:ពេលកំពុងចូលទៅដកប្រាក់នៅទីតាំងវីងមួយកន្លែងស្ថិតនៅសង្កាត់វាលវង់ខណ្ឌ៧មករារាជធានីភ្នំពេញដែលមានឈ្មោះដូចខាងក្រោម÷ទី១:ឈ្មោះN'CHO MARCELភេទប្រុសជនជាតិកូដូវ័រនិងទី២:ឈ្មោះដូងធារីភេទស្រីជនជាតិខ្មែរ។

សម្ភារ:ដកហូតរួមមាន:ប្រាក់ដុល្លារចំនួន៥៨០០$(ប្រាក់ជនរងគ្រោះ)ទូរស័ព្ទចំនួន៤គ្រឿង(អិនចុចពិល២,ស្មាតហ្វូន២),លោហធាតុពណ៌លឿង(ខ្សែដៃ១,ខ្សែក១)ស៊ីមកាត១ចំនួន,លិខិតឆ្លងដែន១ក្បាលនិងសៀវភៅលេខទូរស័ព្ទរបស់ជនរងគ្រោះ១ក្បាល។ជនសង្ស័យបានឆ្លើយសារភាពថាឈ្មោះASIAភេទប្រុសជនជាតិវ៉េណេស៊ុយអេឡារស់នៅក្រៅប្រទេសបានទំនាក់ទំនងទៅជនរងគ្រោះតាមរយ:ហ្វេសប៊ុកនិងសុំលេខពីជនរងគ្រោះថាខ្លួនចង់ផ្ញើអីវ៉ាន់ឫប្រាក់ជាច្រើនទៅប្រទេសកម្ពុជាដោយឲ្យជនរងគ្រោះជាអ្នកទទួលអីវ៉ាន់ឫបញ្ញើនោះ។

បន្ទាប់មកឈ្មោះASIAបានផ្ញើលេខទូរស័ព្ទរបស់ជនរងគ្រោះឲ្យទៅឈ្មោះN'CHO MARCELហើយឲ្យស្ត្រីម្នាក់ដើរតួជាគយបង្គាប់ឲ្យជនរងគ្រោះផ្ញើប្រាក់បង់ពន្ធដើម្បីយកទំនិញនោះចេញ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ