• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៣៦ ព្រឹក

បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិថៃ ៤នាក់ និងរឹបអូសគ្រឿងញៀនជាង ៤០ គីឡូក្រាម

ភ្នំពេញ៖យោងតាមប្រភពព័ត៌មានពីមន្ទីរប្រឆាំងគ្រឿងញៀននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២បានឲ្យដឹងថាសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិថៃ ៤នាក់ និងរឹបអូសគ្រឿងញៀនជាង ៤០ គីឡូក្រាម។អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៨និង៣០នាទី កម្លាំងជំនាញចម្រុះបានធ្វើការស៊ើបអង្កេតជាង១ខែបានបើកកិច្ចប្រតិបត្តិការបង្ក្រាប ក្រុមឩក្រិដ្ធជន ជនជាតិថៃ ដឹកជញ្ជូន ជួញដូរគ្រឿងញៀននៅចំណុច ផ្លូវកែវចិន្តា ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។កត់សម្គាល់៖ ក្នុងករណីនេះដែរជនសង្ស័យបានបើករថយន្តបំបុក និងប្រើអាវុធបាញ់មកលើសមត្ថកិច្ចចំនួន ០៨គ្រាប់ ហើយសមត្ថកិច្ចប្រើសិទ្ធិការពារខ្លួនបាញ់តបតវិញ បណ្តាលឱ្យជនសង្ស័យ ០១នាក់ ស្លាប់ និង ០១នាក់ រងរបួស ។

លទ្ធផល ៖

ក- ឃាត់ខ្លួនជនសង្ស័យ៖  ៤នាក់ : 

១-ឈ្មោះ នុំ ប៉ាគុន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ថៃ

២-ឈ្មោះ សែប ជីឡែងស៊ុក  ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ថៃ

៣-ឈ្មោះ ណា កូ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ថៃ(រងរបួស) មេក្លោងឧក្រិដ្ឋជន និងជាមុខសញ្ញាមានដីកាស្វែងរកចាប់ខ្លួនជាច្រើនករណី ឃាតករ បាញ់សម្លាប់ប៉ូលិសថៃ និងមេក្លោងជួញដូរគ្រឿងញៀននៅថៃទៀតផង។

៤-ឈ្មោះ NATTHAPONG POLKHAN ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ថៃ(ស្លាប់)

ខ- ចាប់យកវត្ថុតាង : គ្រឿងញៀនសរុប ៤១ គ.ក្រ ៩៣២ ក្រាម

-កេតាមីន(KETAMINE)ទម្ងន់ ១២ គ.ក្រ ១៨០ ក្រាម

-អ៊ិចស្តាស៊ី(MDMA)ទម្ងន់ ២៩ គ.ក្រ ៧៥២ ក្រាម

-រថយន្ត ២គ្រឿង   -អាវុធខ្លី ២ដើម

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ